នៅភ្នំពេញ អ្នកជំងឺធ្ងន់ ចាស់ជរា ឬពិការភាព មិនអាចទៅធ្វើ Passport បាន មានក្រុមការងារចុះធ្វើដល់ផ្ទះមិនគិតកម្រៃ

ក្រសួងមហាផ្ទៃ នៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៤ នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីសេវាបន្ថែមលើការផ្តល់លិខិតឆ្លងដែន។

ក្រសួងមហាផ្ទៃ បានបញ្ជាក់ឱ្យដឹងផងដែរថា ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាឱ្យកាន់តែល្អជូនប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ មានកិត្តិយសសូមជូនដំណឹងដល់សាធារណជនអំពីសេវាបន្ថែមលើការផ្តល់លិខិតឆ្លងដែនចំនួន ៣ ដែល ចំណុចទី ២ ក្នុងចំណោមកាផ្ដល់សេវាទាំង ៣ នោះគឺ ៖ ចំពោះប្រជាពលរដ្ឋមានជំងឺធ្ងន់ ឬ ចាស់ជរា ឬ ពិការភាព ដែលពុំអាចធ្វើដំណើរទៅកាន់ទីតាំងផ្តល់សេវាដោយផ្ទាល់បាន សមាជិកគ្រួសារ ឬ តំណាងអាចដាក់ពាក្យស្នើសុំទៅកាន់ អគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម ដោយភ្ជាប់ជាមួយនូវសំបុត្របញ្ជាក់ពីពេទ្យ ឬ រូបថតអំពីស្ថានភាពនៃអ្នកជំងឺ ឬ ស្ថានភាពអ្នកស្នើសុំ។

គំរូពាក្យស្នើសុំផ្តល់សេវាលិខិតឆ្លងដែនក្រៅទីតាំងផ្លូវការ មានភ្ជាប់ជូនក្នុង ឧបសម្ព័ន្ធ។ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នឹងពិនិត្យចាត់ក្រុមការងារ ចុះផ្តល់សេវាដល់ទីតាំង របស់សាមីខ្លួនដោយពុំគិតកម្រៃសេវាបន្ថែម សម្រាប់ទីតាំងនៅក្នុងរាជធានីភ្នំពេញ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់លេខទូរស័ព្ទប្រចាំការសេវាអត្តសញ្ញាណកម្ម “១២៧១” រៀងរាល់ម៉ោងធ្វើការ (លើកលែងថ្ងៃឈប់សម្រាក)៕

សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖

អត្ថបទដែលជាប់ទាក់ទង