ស្ត្រីពពោះមាន ប.ស.ស ទទួលបានអត្ថប្រយោជន៍ច្រើនយ៉ាង ហើយបានប្រាក់បំណាច់មាតុភាពខ្ទង់លាន៛ទៀត

បេឡាជាតិសន្តិសុខសង្គម នាពេលថ្មីៗនេះ បានជម្រាបជូនពីអត្ថប្រយោជន៍សម្រាប់ស្រ្តីមានផ្ទៃពោះ ដែលជាសមាជិក ប.ស.ស. (បុគ្គលស្វ័យនិយោជន៍)។

ប.ស.ស បានបញ្ជាក់ឱ្យដឹងថា សម្រាប់ស្រ្តីមានផ្ទៃពោះ ជាសមាជិក ប.ស.ស. (បុគ្គលស្វ័យនិយោជន៍) នឹងទទួលបានអត្ថប្រយោជន៍រួមមាន៖

– ទទួលបានសេវាពិនិត្យ និង ថែទាំ មុន និង ក្រោយពេលសម្រាល

– ទទួលបានសេវាសម្រាលកូនដោយឥតគិតថ្លៃ នៅគ្រប់មន្ទីរពេទ្យដៃគូ ប.ស.ស.

– ទទួលបានប្រាក់បំណាច់មាតុភាព ចំនួន ១ ២៦០ ០០០ រៀល។

បេឡាជាតិសន្តិសុខសង្គម បានឱ្យដឹងបន្ថែមផងដែរថា ដើម្បីទទួលបានប្រាក់បំណាច់មាតុភាពខាងលើ លុះត្រាតែលោកអ្នកបានបង់ភាគទានមក ប.ស.ស. បានយ៉ាងតិច ៩ ខែក្នុងអំឡុងពេល ១២ ខែចុងក្រោយគិតមកដល់ខែសម្រាលកូន។

សម្រាប់ព័ត៌មានបន្ថែម អាចអញ្ជើញទៅទីស្នាក់ការ ប.ស.ស. ដែលនៅជិតលោកអ្នកទូទាំងប្រទេស ឬទំនាក់ទំនងទៅកាន់លេខ ១២៨៦ / ១២៩៧ ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គមរបស់បេឡាជាតិសន្តិសុខសង្គម៕

ប្រភព ៖ បេឡាជាតិសន្តិសុខសង្គម 

អត្ថបទដែលជាប់ទាក់ទង