ផ្ទះសម្បែង ឡាន ដើមឈើ ត្រូវព្យុះកំណា.ច Milton បោកបក់ប៉ើងរលំខ្ទេចខ្ទី នៅរដ្ឋ Florida សហរដ្ឋអាមេរិក(វីដេអូស្ដែងៗ)

កាលពីល្ងាចថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅ (ពេលវេលាក្នុងតំបន់) ព្យុះកំណាច Milton បានបោកបក់ដល់រដ្ឋ Florida សហរដ្ឋអាមេរិក ជាមួយកម្លាំងខ្យល់ ១៩៣ គីឡូម៉ែត្រក្នុងមួយម៉ោង នាំយកព្យុះភ្លៀងខ្យល់បោកបក់ខ្លាំងរហូតបំផ្លាញផ្ទះសម្បែងពលរដ្ឋអស់ជាច្រើន។

បើតាមវីដេអូមួយដែលថតជាប់សកម្មភាពនៃព្យុះកំណាច Milton វាយប្រហាររដ្ឋ Flordia កាលពីថ្ងៃទី ០៩ ខែតុលា កន្លងទៅនោះ បានធ្វើឱ្យមហាជនជាច្រើនផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ដោយសារតែឥទ្ធិពលនៃគ្រោះធម្មជាតិដ៏កាចសាហាវមួយនេះបានបំផ្លាញផ្ទះសម្បែងពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធឱ្យខូចខាតត្រឹមមួយប៉ប្រិចភ្នែក ហើយអ្វីដែលរឹតតែគួរឱ្យស្លុតជាងនេះគឺសូម្បីតែដុំថ្មយ៉ាងធំនៅតែត្រូវកម្លាំងខ្យល់បោករលើងបានបង្ហាញឱ្យឃើញយ៉ាងច្បាស់នៅកម្លាំងខ្យល់ព្យុះមួយនេះខ្លាំងក្លាប៉ុណ្ណានោះ។

គួរបញ្ជាក់ថា ក្រៅពីបំផ្លិចបំផ្លាញផ្ទះសម្បែង ព្យុះកំណាច Milton ក៏បានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ១០ នាក់ ខណៈពលរដ្ឋរាប់លាននាក់ផ្សេងទៀតកំពុងគ្មានអគ្គិសនីប្រើប្រាស់៕ ចុចទីនេះ ដើម្បីទស្សនាវីដេអូ

អត្ថបទដែលជាប់ទាក់ទង