នគរបាលស្រុកថ្មគោលបង្រ្កាបករណីគ្រឿងញៀនមួយករណីឃាត់ខ្លួនអ្នកប្រព្រឹត្តិចំនួន ០១នាក់

បាត់ដំបង៖ នៅថ្ងៃទី ១៣ខែវិច្ឆិកាឆ្នាំ២០២៣ វេលាម៉ោង០៩ និង ២០នាទីនៅចំ ណុចក្រុមទី០៦ភូមិត្រស់ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង អនុវត្តតាម យោបល់ដឹកនាំរបស់លោក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោ ក វរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារ ប្រឆាំងគ្រឿងញៀន លោ កវរសេនីយ៍ទោ សេង លុច អធិ ការនគរ បាលស្រុកថ្មគោល បានដឹកនាំកម្លាំងផ្នែកប្រឆាំ គ្រឿង ញៀន រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរតាគីនៃអធិការដ្ឋាននគរ បាល ស្រុកបង្រ្កាបករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ០១ករណីក្នុងបទល្មើសជាក់ ស្តែងនិងបានឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់គឺ៖
១-ឈ្មោះ វិត វ័ន ភេទប្រុស អាយុ ២៩ ឆ្នាំរស់នៅភូមិ ត្រស់ ឃុំ អូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។
-*វត្ថុតាងចាប់យកបានរួមមាន៖
១-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ ប្លាស្ទិកពណ៌សថ្លាចំនួន០១ថង់ធំសង្ស័យមានសារធាតុញៀន
២-ទូរស័ព្ទដៃចំនួន ០១គ្រឿង (ចាស់)។

ករណីនេះសមត្ថកិច្ចកំពុងកសាងសំ ណុំរឿងបញ្ជូនមកការិយាល័យជំនាញ ដេីម្បី ចាត់ការតាមនិតិវិធី ច្បាប់៕

អត្ថបទដែលជាប់ទាក់ទង