បើកការស្រាវជ្រាវ ជិត២សប្តាហ៍ រហូតកំណត់មុខសញ្ញា និង ឈានដល់ការឃាត់ខ្លួនជនសង្ស័យ ២នាក់…
ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានី បានបញ្ជា ដឹកនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជ ធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការ ដឹកនាំបញ្ហាផ្ទាល់ដោយលោកឧត្ដមសេនីយ៍ត្រី លី ប៊ុនអេង ស្នងការរងទទួលដឹកនាំការិយាល័យ ។
បានបើកការស្រាវជ្រាវ ជិត២សប្តាហ៍ រហូតកំណត់មុខសញ្ញា និង ឈានដល់ការឃាត់ខ្លួនជនសង្ស័យ២នាក់ ជនជាតិចិន ដែលប្រព្រឹត្តចាប់ឃុំ ឃាំង និងបង្ខាំងដោយខុសច្បាប់ (ជំរិតទារប្រាក់ចំនួន ៦៤០០ដុល្លារអាមេរិក(ប្រាំមួយពាន់បួនរយដុល្លារអាមេរិក) និង ទូរសព្ទ័ដៃម៉ាកអាយហ្វូន១៣ ប្រព្រឹត្តនៅចំណុចបុរីញូ ថោន ផ្លូវបេតុង ភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។ បង្កឡើងដោយជន សង្ស័យចំនួន០៣ នាក់ ជនជាតិចិន ជិះរថយន្តមួយគ្រឿងម៉ាកTOYOTA PRIUS ពណ៌ ទឹកប្រាក់ មិនចាំ ផ្លាកលេខ ប្រដាប់ដោយអាវុធខ្លីមិនស្គាល់ម៉ាកចំនួន ០២ ដើម ។