រដ្ឋបាលជលផលចេញសេចក្តីប្រកាស ហាមមិនឲ្យប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ពេលត្រីពងកូនរយៈពេល ៥ខែនារដូវបិទនេសាទ

(ខេត្តស្ទឹងត្រែង)៖ ដល់រដូវបិទនេសាទត្រីចាប់ផ្ដើមឡើង ហើយប្រភេទត្រីខ្លះត្រូវបណ្ដើរៗហើយ នាយខណ្ឌរដ្ឋបាលជលផល ស្នើឲ្យមន្រ្តីជំនាញពាក់ពន្ធ័សូមជួយពិនិត្យ និងធ្វើការទប់ស្កាត់ទាំងអស់គ្នា ដើម្បីរក្សាត្រីមេពូជឲ្យបាននៅគង់វង្សយូរអង្វែង ។

ស្របពេលជាមួយគ្នានេះដែរ រដ្ឋបាលខេត្តស្ទឹងត្រែងបានចេញសេចក្តីប្រកាស និងហាមឃាត់មិនឲ្យមានការប្រើប្រាស់ឧបករណ៍នេសាទល្មើសច្បាប់ចាប់ពីថ្ងៃទី១ ខែឧសភា រហូតដល់ថ្ងៃទី៣០ ខែកញ្ញ ឆ្នាំ២០២៥ ។ ពោលគឺមិនអនុញ្ញាត្តឲ្យប្រើប្រាស់ឧបករណ៍មានលក្ខណៈទ្រង់ទ្រាយធំនៅក្នុងភូមិសាស្រ្តដែលជាជម្រកត្រីពូជ ឬត្រីកម្រ ក្នុងរដូវបិទនេសាទនេះជាដាច់ខាត ។

លោក ស្រី សមវិចិត្រ នាយខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែងបានមានប្រសាសន៍ថា៖ជំនាញមិនតម្រូវឲ្យមានការប្រើប្រាស់មងគ្រប់ប្រភេទ រីការប្រើប្រាស់ឧបករណ៍ឆក់ សារធាតុពុលនិងគ្រឿងផ្ទុះ គឺត្រូវបានហាមឃាត់ព្រោះវានាំឲ្យអន្តរាយដល់ត្រីកម្រ និងត្រីមេពូជកំពុងពងកូន។ ក្នុងនោះប្រជានេសាទក៏អាចនេសាទ ជាលក្ខណៈគ្រួសារបានដែរ តែត្រូវប្រើឧបករណ៍ដូចជា៖ សៃយឺន. លប. សំណាញ់. និងឧបករណ៍
តូចៗផ្សេងៗទៀត ។

នាយខណ្ឌបានបញ្ជាក់ប្រាប់នៅព្រឹកថ្ងៃទី៣ឧសភានេះថា៖ក្នុងរដូវបិទនេសាទនេះខណ្ឌរដ្ឋបាលជលផលបានស្នើសុំទៅរដ្ឋបាលខេត្ត ដើម្បីចេញសេចក្តីជូនដំណឹងស្តីពីរដូវបិទនេសាទនៅឆ្នាំ២០២៥ក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែង ។ ក្រោយពីចេញសេចក្តីជូនដំណឹងនេះ ខ
ណ្ឌរដ្ឋបាលជលផលក៏បានធ្វើការផ្សព្វផ្សាយតាមរយៈបណ្ដាញសង្គម តាមវិទ្យុ និងតាមរយៈសារព័ត៌មាន ក៏ដូចជាតាមប្រព័ន្ធផ្សព្វផ្សាយផ្សេងៗជាច្រើន ក៏នឹងបានផ្តល់ជាព័ត៌មានទៅដល់អ្នកដែលពាក់ព័ន្ធក្នុងសហគមន៍ សមត្ថកិច្ច និងអាជ្ញាធរដើម្បីជួយផ្សព្វផ្សាយបន្ត ។ ក្នុងនោះក៏បានចុះផ្សព្វផ្សាយផ្ទាល់ទៅដល់អ្នកនេសាទក្នុងរយៈពេលមុនបិទនេសាទ ហើយក៏បានណែនាំដល់មន្ត្រីជលផល ឆ្មាំទន្លេ និងសហគមន៍ជួយសហការគ្នាដើម្បីចុះល្បាតឲ្យបានជាប្រចាំ ។

នាយខណ្ឌបន្តថា៖ក្នុងរដូវបិទនេសាទនេះផងដែរ ក្រុម
ការងារជំនាញនៃខណ្ឌរដ្ឋបាលជលផល បានសង្កេតឃើញថា បងប្អូនប្រជានេសាទភាគច្រើន យល់ដឹងនិងចូលរួមគោរពច្បាប់តាមសេចក្តីជូនដំណឹងស្តីពីជលផល តែមានភាគតិចប៉ុណ្ណោះដែលពួកគាត់នៅមិនទាន់បានចូលរួម នៅតែលួចចេញនេសាទ ។ ទោះជាយ៉ាងណាក៏ក្រុមការងារអភិរក្សត្រីមេពូជនៃខណ្ឌរដ្ឋបាលជលផល ក៏នៅតែបន្តចុះទប់ស្កាត់នូវរាល់បទល្មើសដែលកើតមាននៅក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែង ។

នាយខណ្ឌបញ្ជាក់ថា ៖ ចំណុចដែលប្រឈមក្នុងការលួចនេសាទដែលនាំឲ្យប៉ះពាល់ដល់ត្រីពងកូន ហើយក៏ចំណុចសំខាន់ដែលត្រូវការការពារផងនោះ គឺនៅចំណុចហាងខូសួន ក្នុងសង្កាត់សាមគ្គី.ភូមិអូរត្រែល ភូមិវាលខ្សាច់ក្នុងស្រុកថាឡាបរិវ៉ាត់. ភូមិស្វាយ.ភូមិកោះព្រះ ក្នុងស្រុកសៀមបូកជាដើម ។

លោក ស្រី សមវិចិត្រ នាយខណ្ឌរដ្ឋបាលជលផល៖បានសំណូមពរដល់ប្រជានេសាទទាំងអស់ សូមកុំនេសាទដោយប្រើឧបករណ៍ហាមឃាត់ ដែលមានមងបណ្តែត ឧបករណ៍ឆក់ គ្រឿងផ្ទុះ និងសារធាតុពុលជាដើម ជាពិសេសបើបងប្អូននេសាទបានត្រីប្រភេទកំពុងរងគ្រោះថ្នាក់ឬត្រីដែលកំពុងមានពងបង្កកំណើត សូមឲ្យចូលរួមអភិរក្ស និងលែងចូលទៅក្នុងធម្មជាតិវិញ ។

សូមបញ្ជាក់ថា៖ខេត្តស្ទឹងត្រែងមានទន្លេ៤ គឺទន្លេស្រែពក.ទន្លេសេកុង. ទន្លេសេសាន និងទន្លមេគង្គ ហើយទន្លេទាំង៤ មានសារៈសំខាន់ទាំងអស់ សុទ្ធតែជាកន្លែងត្រីពងកូន ប៉ុន្តែទន្លេដែលធំនិងសំខាន់ជាងគេនោះ គឺទន្លេមេគង្គដែលមានអន្លង់ជ្រៅៗសំបូរទៅដោយត្រីមេពូជយ៉ាច្រើន និងចាំបាច់ត្រូវការពារឲ្យបានជាដាច់ខាត ៕

អត្ថបទដែលជាប់ទាក់ទង