ឯកឧត្តម អ៊ុន ចាន់ដា ដឹនាំកិច្ចប្រជុំការងាររៀបចំពិធីបុណ្យគម្រប់ខួប ៣ឆ្នាំ ឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធសម្ដេចឧត្តមទេពញាណ ហ៊ុន ណេង

(កំពង់ចាម)៖ នៅសាលប្រជុំធំសាលាខេត្ត នាព្រឹកថ្ងៃសៅរ៍ ទី៣ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផែនការ ការងាររៀបចំពិធីបុណ្យគម្រប់ខួប៣ឆ្នាំ ឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធសម្ដេចឧត្តមទេពញាណ ហ៊ុន ណេង ដែលនឹងធ្វើឡើងនៅបូជណីយដ្ឋាន សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង ស្ថិតក្នុងភូមិអណ្តូងច្រុះ អំពិល ស្រុកកំពង់សៀម នាថ្ងៃទី៤-៥ ខែឧសភា ឆ្នា២០២៥។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានណែនាំដល់ក្រុមការងារទាំងអស់ត្រូវពង្រឹងកិច្ចសហការគ្នាឲ្យបានល្អទៅតាមភារកិច្ចបែងចែករៀងៗខ្លួន សំដៅធ្វើធ្វើយ៉ាងណារក្សាឲ្យបាននូវសន្តិសុខសណ្ដាប់ធ្នាប់ និងរបៀបរៀបរយនៅក្នុងកម្មវិធីបុណ្យឲ្យបានល្អប្រសើរ។

សូមជម្រាបផងដែរថា ដើម្បីឧទ្ទិសកុសលផលបុណ្យ ដល់វិញ្ញាណក្ខ័ន្ធសម្តេចឧត្តមទេពញាណ ហ៊ុន ណេង ក្រុមគ្រួសារ និងសាច់ញាតិរបស់សម្តេច បានមូលមតិគ្នាជាឯកឆន្ទ រៀបចំពិធីបុណ្យគម្រប់ខួប ៣ឆ្នាំ ស្ថិតនៅ បូជនីយដ្ឋាន សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង ក្នុងភូមិ អណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម៕

អត្ថបទដែលជាប់ទាក់ទង