សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញធ្វើដំណើរដល់រដ្ឋធានីហ្សាការតាប្រកបដោយសុវត្ថិភាព
(ហ្សាការតា)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើដំណើរដល់អាកាសយានដ្ឋានហាលីម ពែរដាគុស៊ុម៉ាស រដ្ឋធានីហ្សាការតា ប្រកបដោយសុវត្ថិភាព នាថ្ងៃចន្ទ ទី៥ ខែឧសភា ឆ្នាំ២០២៥ ។
តាមកម្មវិធីគ្រោងទុក ក្នុងអំឡុងទស្សនកិច្ចនៅឥណ្ឌូណេស៊ី សម្ដេចតេជោ ប្រធានព្រឹទ្ធសភា នឹងមានជំនួបសម្តែង ការគួរសម និងពិភាក្សាការងារដាច់ដោយឡែកៗពីគ្នា ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ឥណ្ឌូណេស៊ី រួមមាន ឯកឧត្តម ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ ប្រធានាធិបតី, ឯកឧត្ដម ស៊ុលតាន់ បាចទីយ៉ា ណាចាមូឌីន ប្រធាន ព្រឹទ្ធសភា, និងលោកជំទាវ ពាន់ ម៉ាហារ៉ានី ប្រធានរដ្ឋសភា ៕