ត្រីក្លាសេបង្កកប្រមាណជាង ២តោនដែលឈ្មួញលួចនាំចូលពីក្រៅប្រទេសថៃដោយគ្មានលិខិតអនុញ្ញាតត្រូវបានមន្រ្តីជំនាញស្ទាក់ឃាត់បាននៅស្រុកបវេល
ត្រីក្លាសេបង្កកប្រមាណជាង ២តោនដែលឈ្មួញលួចនាំចូលពីក្រៅប្រទេសថៃដោយគ្មានលិខិតអនុញ្ញាតត្រូវបានមន្រ្តីជំនាញស្ទាក់ឃាត់បាននៅស្រុកបវេល ខណៈដែលរថយន្តដឹកត្រីនេះកំពុងបោះពូយពីព្រំដែនកម្ពុជា ថៃចូលមកក្នុងខេត្តបាត់ដំបង។
ការស្ទាក់ឃាត់រថយន្ដដឹកត្រីបង្កកនាំចូលខុសច្បាប់នេះ ធ្វើឡើងកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង៣និង ៣០នាទីរសៀល ដឹកនាំដោយលោកវរសេនីយ៍ឯក យី យក់សាន នាយការិយាល័យនគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយមន្រ្តីជំនាញ ខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបង និងកម្លាំងកងរាជអាវុធហត្ថស្រុកបវេល បានឃាត់រថយន្ត១គ្រឿង ម៉ាកHyundai ពណ៌បៃតង ឆ្នាំ២០០៥ ពាក់ស្លាកលេខ ភ្នំពេញ 3G-4732 ស្ថិតនៅចំណុចភូមិអន្លង់រៃ ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង។
បើតាមសេចក្តីរាយការណ៍ ករណីដឹកជញ្ជូនត្រីគ្មានលិខិតអនុញ្ញាតនាំចូល គឺនាំចូលពីប្រទេសថៃ ហើយទំនងជាអាចដឹកចូលទៅកាន់ខេត្តបាត់ដំបង ឬក៏បង្ហួសទៅដល់ទីក្រុងភ្នំពេញ ដើម្បីធ្វើការចែកចាយ។ នៅក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចចម្រុះបានរកឃើញត្រី(ត្រីប្រាក្លាសេកក) ទម្ងន់ប្រហែល ២.០០០ kg និងត្រីកន្ធរបង្កក ទម្ងន់ ៥០០ kg។ចំពោះត្រី និងមធ្យោបាយព្រមទាំងអ្នកបេីករថយន្ត មន្រ្តីជំនាញរដ្ឋបាលជលផល ខេត្តបាត់ដំបង ជាអ្នកអនុវត្តនីតិវិធីបន្ត៕