នាយខណ្ឌរដ្ឋបាលជលផលកំពង់ចាមសហការជាមួយរដ្ឋបាលជលផលមេគង្គ បង្ក្រាបការដឹកជញ្ជូនលៀសគ្មានការអនុញ្ញាតចំនួនជាង៩តោន
កំពង់ចាម៖ ខណ្ឌរដ្ឋបាលបាលជលផលកំពង់ចាម សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គនៅថ្ងៃទី៨ ខែឧសភា នេះបានបង្រ្កាបបទល្មើសដឹកជញ្ជូនផលជលផលដោយគ្មានលិខិតអនុញ្ញាត (លៀស) ចំនួនពីរករណី ដោយដកហូតឃាត់ទុកនូវវត្ថុតាងបទល្មើសជលផលដើម្បីកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់ស្តីពីជលផល។
ប្រភពសមត្ថកិច្ចបញ្ជាក់ថា ករណីទី១. រថយន្តម៉ាក Hyundai ពាក់ស្លាកលេខ កំពង់ឆ្នាំង 3A-0964 ដឹកលៀសទម្ងន់ ៥ ០០០គីឡូក្រាម។ករណីទី២.រថយន្តម៉ាក Ssangyong ពាក់ស្លាកលេខ កំពង់ឆ្នាំង 2C-2015 ដឹកលៀសសរុបទម្ងន់ ៤ ៥០០គីឡូក្រាម ។ការបង្រ្កាបប្រព្រឹត្តនៅចំណុចចំការកៅស៊ូ ឃុំល្វាលើ ស្រុកចំការលើ ខេត្តកំពង់ចាម។
លៀសសរុបទម្ងន់ ៩ ៥០០ គីឡូក្រាម ត្រូវបានលែងចូលទន្លេមេគង្គវិញ ។ចំណែកឯរថយន្ត រក្សាទុកនៅខណ្ឌរដ្ឋបាលជលផលកំពង់ចាម ដើម្បីកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់ស្តីពីជលផល៕