ហាណូយ និងហូជីមិញ គ្រោងអនុវត្តច្បាប់បំភាយឧស្ម័នពុលពីម៉ូតូនៅឆ្នាំ២០២៧
ទីក្រុងធំទាំងពីររបស់វៀតណាម ហាណូយ និងហូជីមិញ អាចនឹងចាប់ផ្ដើមការអនុវត្តច្បាប់ស្ដង់ដារបំភាយឧស្ម័នពុលពីម៉ូតូនៅឆ្នាំ២០២៧។
តាមគម្រោងនៃច្បាប់អនុវត្តស្តង់ដារជាតិនៃការបំភាយឧស្ម័នពុលចេញពីម៉ូតូ ទីក្រុងទាំងបួនផ្សេងទៀតរបស់វៀតណាម Hai Phong, Da Nang, Can Tho, និង Hue នឹងចាប់ផ្ដើមដំណើរការនៅថ្ងៃទី១ ខែមករា ឆ្នាំ ២០២៨។
ការអនុវត្តជំហានដំបូងដំណើរការបានទៅប្រកបដោយប្រសិទ្ធភាពអាស្រ័យលើកត្តាបរិស្ថានក្នុងតំបន់នីមួយៗ។ បើការអនុវត្តជំហានទាំងឡាយប្រព្រឹត្តទៅរលូន ច្បាប់នេះនឹងអនុវត្តទូទាំងប្រទេសនៅថ្ងៃទី១ ខែមករា ឆ្នាំ ២០៣០។
ក្រសួងកសិកម្ម និងបរិស្ថានបានស្នើឲ្យមានស្តង់ដារនៃការបំភាយឧស្ម័នពុល ដោយផ្អែកលើឆ្នាំផលិតរបស់ម៉ូតូ។ ក្រសួងសំណង់ និងសាធារណការ នឹងទទួលខុសលើការត្រូវការត្រួតពិនិត្យ និងបញ្ជាក់ម៉ូតូទាំងឡាយតម្រូវមានការបំភាយឧស្ម័នពុលគ្រប់គ្រាន់ទៅតាមស្ដង់ដារជាតិ ហើយត្រូវត្រួតពិនិត្យបន្តបន្ទាប់ដោយក្រសួងកសិកម្ម និងបរិស្ថាន និងសន្តិសុខសាធារណៈ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express នៅថ្ងៃទី ១៣ ខែ ឧសភា។
កាតព្វកិច្ចក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា តម្រូវត្រួតពិនិត្យជាទៀងទាត់ និងកែប្រែតាមជាក់ស្ដែងឲ្យត្រូវតាមស្ដង់ដារបំភាយឧស្ម័នពុល។ បើគិតត្រឹមខែ ធ្នូ ឆ្នាំ ២០២៣ វៀតណាមមានចំនួនម៉ូតូសរុប ៧៤,៣ លានគ្រឿង ប៉ុន្តែមានស្ដង់ដារបំភាយឧស្ម័នពុលសម្រាប់តែឡានប៉ុណ្ណោះ៕