រញ្ជួយដីកម្រិត ៤,៥រិចទ័រ វាយប្រហារខេត្តឈៀងមៃរបស់ថៃ

រញ្ជួយដីកម្រិត ៤,៥រិចទ័រ នៅថ្ងៃទី២ ខែមិថុនា បានកើតមាននៅស្រុក Phrao ខេត្តឈៀងមៃ។ ខេត្តនៅជាប់តំបន់រញ្ជួយ ទទួលបានអារម្មណ៍រំញ័រ ខណៈគ្មានរបាយការណ៍នៃការខូចខាត។

តាមការប្រកាសរបស់នាយកដ្ឋានឧតុនិយម រញ្ជួយដីកម្រិត ៤,៥រិចទ័រ បានកើតមាននៅស្រុក Phrao ខេត្តឈៀងមៃ នៅរសៀលថ្ងៃទី២ ខែមិថុនា។ ភាពរំញ័រ បានកើតមាននៅម៉ោងប្រមាណ ២រសៀល ហើយការរញ្ជួយមានជម្រៅ ១គីឡូម៉ែត្រ។

ដោយជារញ្ជួយដីកម្រិតស្រាល មិនទាន់មានរបាយការណ៍ជុំវិញករណីរបួស និងការបំផ្លាញផ្ទះសម្បែងឡើយ។ ចំណែកនាយកដ្ឋានធនធានរ៉ែរបស់ថៃ ក៏មិនទាន់ចេញសេចក្តីថ្លែងការណ៍ជុំវិញករណីរញ្ជួយដីនេះដែរ៕

អត្ថបទដែលជាប់ទាក់ទង