រដូវផ្សិតប៉ក កំពុងតែផ្តល់ចំណូលដល់សហគម៍មូលដ្ឋាន នៅដែនជម្រក​សត្វ​ព្រៃលំផាត់

(ភ្នំពេញ)៖ ចាប់ពីតាំងពីដើមខែឧសភាមក ប្រជាពលរដ្ឋនៅភូមិជុំវិញដែនជម្រក​សត្វព្រៃលំផាត់​បានចេញប្រមូលអនុផលផ្សិតប៉កដើម្បីសម្រាប់​ទុកលក់​ក៏ដូចជា​ទុកបរិភោគក្នុងក្រុមគ្រួសារ ។

ក្រុមការងារអង្គការជីវិតធម្មជាតិនៅកម្ពុជា(NatureLife Cambodia) ដែល​បានសំភាសន៍ជាមួយអ្នកទិញ ឈ្មួញបានបញ្ជាក់ថាក្នុងមួយថ្ងៃពួកគាត់អាច​ទិញ​បានជាមធ្យមប្រមាណជា២តោន និងមានឈ្មួញដូចគាត់ប្រមាណជា ៥នាក់​កំពុង​ឈជើងទិញផ្សិតព្រៃនាតំបន់គម្រោងរេដបូកលំផាត់។ មានន័យថា ជាមធ្យម​ឈ្មួញ​ទាំងអស់អាចទិញផ្សិតបានយ៉ាងតិច១០តោនក្នុងមួយថ្ងៃ ក្នុងតម្លៃចាប់ពី ១០០០០​ទៅ៦០០០០រៀលក្នុង១គីឡូក្រាមដើម្បីយកទៅលក់បន្តនៅប្រទេសថៃ។

តាមការឱ្យដឹងពីឧទ្យានុរក្សក្នុងមួយរដូវកាលៗ គ្រួសារប្រជាសហគមន៍ខ្លះ អាចរក​ចំណូលពីផ្សិតប៉កនេះរហូតដល់២០០០ដុល្លាអាមេរិកទៀតផង។នេះចាត់ទុកថា​ជាចំណូលមួយខ្ពស់សម្រាប់ប្រជាសហគមន៍មូលដ្ឋាន។

អង្គការជីវិតធម្មជាតិនៅកម្ពុជាបានជំរុញ និង លើកទឹកចិត្តដល់ប្រជា​សហគមន៍​ក្នុងការ​ប្រមូល អនុផលព្រៃឈើនេះឱ្យមាននិរន្តភាព និងសំណូមពរដល់អ្នកពាក់ព័ន្ធ​គ្រប់លំដាប់ថ្នាក់ត្រូវចូលរួមការពារដែនជម្រកសត្វព្រៃលំផាត់ជាមួយ និងក្រសួងប​រិស្ថានដើម្បីធានាថាព្រៃឈើទាំងនេះបន្តផ្តល់ផលដល់ប្រជាសហគមន៍។ ហើយ ”ការក្សាព្រៃឈើឈរដើម្បីទទួលបានកាបូននិងផលអនុផលដែរផ្តល់ប្រយោជន៍ដល់សហគមន៍និងជីវ:ចម្រុះ”៕

អត្ថបទដែលជាប់ទាក់ទង