ព្រះមហាក្សត្រកម្ពុជា ព្រះអង្គសព្វព្រះរាជហរទ័យ ដល់ ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៌ ជា ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី

(ភ្នំពេញ)៖ ក្នុងឱកាសចូលកាន់តំណែងជាផ្លូវការជា ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៌ សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះរដ្ឋាភិបាលប៊ុលហ្គារី និងប្រជាជននៃប្រទេសដ៏ស្រស់ស្អាតនេះសម្រាប់ការស្វាគមន៍យ៉ាងកក់ក្តៅ និងបដិសណ្ឋារកិច្ចរបស់ពួកគេ។

ឯកឧត្តមបណ្ឌិត ថា ពិតជាមានកិត្តិយសណាស់ដែលតំណាងឱ្យប្រទេសកម្ពុជានៅប្រទេសប៊ុលហ្គារី ដែលជាប្រទេសល្បីល្បាញសម្រាប់បេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប និងស្មារតីនៃកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រជាជនរបស់ខ្លួន។

ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៌ ក៏បានប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រជាជាតិយើងទាំងពីរ។ កម្ពុជាដែលមានប្រវត្តិសាស្រ្តដ៏យូរលង់ និងមានវប្បធម៌ ដ៏សម្បូបែប គួរឲ្យកត់សម្គាល់នោះ មានបំណងចង់ចែករំលែករឿងរ៉ាវរបស់ខ្លួន និងចូលរួមក្នុងកិច្ចសន្ទនាដ៏មានអត្ថន័យជាមួយប្រជាជនប៊ុលហ្គារី។ ឯកឧត្តមបណ្ឌិត ជឿជាក់យ៉ាងមុតមាំថា ការទូតប្រកបដោយប្រសិទ្ធភាព ពឹងផ្អែកលើការកសាងស្ពាននៃការទំនាក់ទំនង ការជឿទុកចិត្ត និងកិច្ចសហប្រតិបត្តិការ។ ក្នុងស្មារតីនេះឯកឧត្តម ប្តេជ្ញាពង្រឹងទំនាក់ទំនងរវាងប្រទេសយើទាំងពីរ តាមរយៈពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងការផ្លាស់ប្តូរវប្បធម៌។ ភាពសម្បូរបែបនៃវប្បធម៌របស់កម្ពុជា ដូចជា តន្រ្តី សិល្បៈប្រពៃណី របាំ ម្ហូប អាហារ និងប្រវត្តិសាស្រ្តរបស់យើង ដើរតួជាទ្វារ ដែលយើងអាចជំរុញឱ្យ ប្រជាជនកម្ពុជាមកកាន់ប៊ុលហ្គារី និង ប្រជាជនប៊ុលហ្គារី ទៅកាន់កម្ពុជា។

ក្នុងពិធីនេះ ឯកឧត្តប្រធានាធិបតី បានទទួលសារតាំង ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គសព្វព្រះរាជហរទ័យ ដល់ ឯកឧត្តមបណ្ឌិត ជាច័ន្ទបរិបូរណ៌ ជា ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ហើយ ឯកឧត្តមប្រធានាធិបតី Rumen Radev បានសម្តែងការពេញចិត្តចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក ដែលមានប្រវត្តិសាស្ត្រជាងកន្លះសតវត្ស ហើយបានសម្តែងនូវបំណងពង្រឹងកិច្ចសន្ទនានយោបាយបន្ថែមទៀត និង ការត្រៀមខ្លួនសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ និងការអប់រំ។ សារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងប៊ុលហ្គារី និងកម្ពុជាក្នុងទម្រង់ពហុភាគីរបស់អង្គការសហប្រជាជាតិ ក្នុងក្របខ័ណ្ឌនៃភាពជាដៃគូយុទ្ធសាស្ត្រសហភាពអឺរ៉ុប និងអាស៊ាន រួមទាំងក្នុងលក្ខខណ្ឌនៃការគាំទ្រទៅវិញទៅមកសម្រាប់បេក្ខជនក៏ត្រូវបានសង្កត់ធ្ងន់ផងដែរ។

ឯកឧត្តមប្រធានាធិបតិ ពេញចិត្តយ៉ាងខ្លាំងដែលឯកឧត្តឯអគ្គរាជទូតជាអតីតនិសិត្សរៀននៅទីនេះ ហើយបានស្គាល់យ៉ាងច្បាស់អំពីប្រវត្តសាស្រ្ត ប្រជាជន វប្បធម៌ និងមានមិត្តភក្តិជាច្រើន នៅទីនេះ ហើយកផ្តាំសួរសុខទុក្ខដល់អតីតនិសិត្សកម្ពុជា ដែលបានរៀននៅទីនេះទាំងអស់ និងចង់ដឹងអំពីការងាររបស់ពួកគេ ទាំងក្នុងស្ថាប័នរដ្ឋនិងឯកជន ហើយឯកឧត្តមប្រធានាធិបតី កមានបំណងនិងទទួលនិសិត្សកម្ពុជា មករៀននៅទីនេះផងដែរ ។

ឯកឧត្តម និងលោកជំទាវរួមទាំងមន្រ្តីទាំងអស់ បានអញ្ជើញដាក់បាច់ផ្កាគោរពវិញ្ញានក្ខនដល់អតីតយុទ្ទជនប៊ុលហ្គារីផងដែរ។

សូមបញ្ចាក់ថា ក្នុងឪកាសប្រគល់សារតាំងព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជូនប្រធានាធិបតី Rumen Radev ប្រធានាធិបតីសាធារណរដ្ឋប៊ុលហ្គារីនោះ ក៏កមានការគោរពទង់ជាតិប្រទេសទាំងពីរ កម្ពុជា ប៊ុលហ្គារី យាងអធិក អធម ៕

អត្ថបទដែលជាប់ទាក់ទង