ស្ថានភាពកាន់តែតានតឹង ក្រសួងការបរទេស ណែនាំពលរដ្ឋខ្មែរចៀសវាងធ្វើដំណើរទៅថៃ

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានណែនាំពលរដ្ឋខ្មែរចៀសវាងការធ្វើដំណើរទៅប្រទេសថៃក្នុងករណីមិន មានការចាំបាច់បំផុត។ ការណែនាំនេះ គឺធ្វើឡើងស្របពេលដែលស្ថានភាពទំនាក់ទំនងរវាងប្រទេសទាំងពីរបន្តតានតឹង។

សេចក្តីជូនដំណឹងរបស់អ្នកនាំពាក្យក្រសួងការបរទេស ចុះថ្ងៃទី២២ ខែមិថុនា បានណែនាំបន្ថែមដល់ពលរដ្ឋ និងពលករខ្មែរដែលកំពុងមានវត្តមាននៅប្រទេសថៃឱ្យប្រុងប្រយ័ត្នខ្លួនផងដែរ។ អ្នកនាំពាក្យក្រសួងការបរទេសបញ្ជាក់ដូច្នេះ ៖ «សូមបងប្អូនពលរដ្ឋ និងពលករខ្មែរទាំងអស់ ដែលកំពុងមានវត្តមាននៅប្រទេសថៃ មានការប្រុងប្រយ័ត្នខ្ពស់ យកចិត្តទុកដាក់តាមដានព័ត៌មានពីប្រភពផ្លូវការឱ្យបានជាប់លាប់ និងចៀសវាង ការធ្វើដំណើរទៅកាន់ទីកន្លែងប្រឈមនឹងគ្រោះថ្នាក់នានា ដូចជាការប្រមូលផ្តុំធ្វើបាតុកម្មគ្រប់ប្រភេទ។»។

ក្នុងករណីមានត្រូវការជំនួយបន្ទាន់ ពលរដ្ឋអាចទាក់ទងទៅកាន់ស្ថានទូតកម្ពុជានៅទីក្រុងបាងកក តាមរយៈផ្នែកកុងស៊ុល 02 957 5851/ 092 805 0561 និងផ្នែកអនុព័ន្ធ ការងារ៖ 083 545 7788/092 299 0133។ សម្រាប់ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្ត ស្រះកែវ ទាក់ទងផ្នែក កុងស៊ុល៖ 062 089 8918 និងផ្នែកអនុព័ន្ធការងារ៖ 080 810 5505៕

អត្ថបទដែលជាប់ទាក់ទង