មេទ័ពជើងគោកថៃ ឧត្តមសេនីយ៍ ផាណា កែវផ្លោកធុក និងមន្ត្រីជាន់ខ្ពស់យោធា បានធ្វើដំណើរទស្សនកិច្ចជាបន្ទាន់ទៅកាន់ខេត្តសុរិន្ទ ជាប់ខេត្តឧត្តរមានជ័យ
ថៃ ៖ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ មេទ័ពជើងគោកថៃ ឧត្តមសេនីយ៍ ផាណា កែវផ្លោកធុក និងមន្ត្រីជាន់ខ្ពស់យោធា បានធ្វើដំណើរទស្សនកិច្ចជាបន្ទាន់ទៅកាន់ខេត្តសុរិន្ទ ជាប់ខេត្តឧត្តរមានជ័យ នៅចាំទទួលស្វាគមន៍ គឺមេទ័ពជើងគោក២ថៃ។ កាសែត The Nation បានចេញផ្សាយថា ៖ គោលបំណង នៃការមកទស្សនកិច្ចនេះ គឺដើម្បីពិនិត្យមើលស្ថានភាពតាមបណ្តោយព្រំដែនថៃ-កម្ពុជា បង្កើនស្មារតីកងទ័ពដែលឈរជើងនៅតំបន់នោះ និងធ្វើការប្រជុំបិទទ្វារជាមួយមេបញ្ជាការ និងអាជ្ញាធរមូលដ្ឋាន ដើម្បីត្រៀមខ្លួនសម្រាប់សេណារីយ៉ូគ្រាអាសន្នដែលអាចកើតមានឡើង។
បន្ទាប់ពីការត្រួតពិនិត្យមូលដ្ឋានកងទ័ព លោកឧត្តមសេនីយ៍ ផាន់ណា បានបន្តដំណើរទៅកាន់មូលដ្ឋានយោធា ជោមចៃ (Chomjai) ក្បែរតំបន់ប្រាសាទតាមាន់។
ការចូលប្រើប្រព័ន្ធផ្សព្វផ្សាយទៅកាន់ផ្នែកនៃការធ្វើដំណើរនេះត្រូវបានដាក់កម្រិត។ សន្តិសុខនៅក្នុងតំបន់នេះនៅតែតឹងតែងចំពេលមានភាពតានតឹងកាន់តែខ្លាំងតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។