សម្ដេចតេជោ ហ៊ុន សែន ៖ ចោរសៀម កុំភ្លេចសន្ធិសញ្ញាបារាំង-សៀម ១៩០៤ និង ១៩០៧ និង ផែនទីនោះផង កុំប្រើផែនទីចោរគូសដោយខ្លួនឯង ដើម្បីដីខ្មែរ
ភ្នំពេញ៖ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ឆ្លើយតបជាមួយនិងការខមិនរបស់ក្រុមជ្រុលនិយមថៃ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២៥ បានថ្លែងថា៖ “ចោរសៀម កុំភ្លេចសន្ធិសញ្ញាបារាំង-សៀម ១៩០៤ និង ១៩០៧ និង ផែនទីនោះផង។កុំប្រើផែនទីចោរគូសដោយខ្លួនឯង ដើម្បីដីខ្មែរ”។
សម្ដេចតេជោប្រធានព្រឹទ្ធសភាបានគូសបញ្ជាក់ថា ការបង្ហោះរបស់ខ្ញុំថ្ងៃនេះចង់ដឹងថាពួកចោរឈ្លានពានវាចូលមករំខាន Facebook របៀបណាខ្លះ។ សម្តេចតេជោបញ្ជាក់ថា តាមរយៈការចូលមករំខានយើងអាចវាយតម្លៃបានថាមានការចាត់តាំងយ៉ាងច្បាស់ពីមេដឹកនាំនៅក្រុងបាងកក ដើម្បីចូលមករំខាន។ ការបង្ករហេតុមិនមែនគ្រាន់តែធ្វើការឈ្លានពានទឹកដីទេ សូម្បីតែ Facebook ក៏វាមករំខានដែរ។ សម្ដេចតេជោថ្លែងបន្តថា រឿងនេះយើងអាចវាយតម្លៃបាន គឺពួកគេកំពុងផ្ទេរពីជម្លោះផ្ទៃក្នុង មកជាជម្លោះជាមួយកម្ពុជាទៅវិញ។ តែទោះពួកអ្នកប្រឹងដល់កំរិតណាក៏ជម្លោះដណ្តើមអំណាចមិនអាចរលត់បានដែរ។ សម្ដេចតេជោបានបន្ថែមថា ៖ «តាមការស្មានរបស់ខ្ញុំ ថៃនឹងមាននាយករដ្ឋមន្ត្រីថ្មី ក្នុងរង្វង់៣ខែខាងមុខ ហើយខ្ញុំក៏អាចដឹងមុនថាជាអ្នកណានឹងធ្វើនាយករដ្ឋមន្ត្រីតែខ្ញុំមិននិយាយទេ ទុកឱ្យឆ្ងល់។សូមពួកអ្នកប្រមូលកម្លាំងដោះស្រាយជម្លោះផ្ទៃក្នុងជាជាងមករំខានខ្ញុំ»៕