២នាក់ត្រូវឃាត់ខ្លួន រឿងឆបោកប្រាក់ទិញ-លក់ផ្លែទុរេនតាមអនឡាញ

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ ករណីឆបោកប្រាក់ផ្សព្វផ្សាយទិញ-លក់ផ្លែទុរេន តាមបណ្ដាញទំនាក់ទំនងសង្គម កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥។ ជាលទ្ធផលនាយកដ្ឋានបានឃាត់ខ្លួនជនសង្ស័យ ជាបុរសម្នាក់ និងស្រ្តីម្នាក់។

ការស្រាវជ្រាវបានរកឃើញថា ករណីនេះជាប់ពាក់ព័ន្ធជាមួយជនសង្ស័យ៣រូប។ ជនសង្ស័យ២នាក់ខាងលើ ជាម្ចាស់គណនីធនាគារ ដែលជាមធ្យោបាយទទួលប្រាក់ពីបទល្មើស និងជនសង្ស័យ ជាបុរសម្នាក់ទៀត ជាអ្នកគ្រប់គ្រង ប្រើប្រាស់គណនីធនាគារទាំងនេះ ធ្វើសកម្មភាពឆបោកប្រាក់ពីជនរងគ្រោះជាច្រើននាក់យ៉ាងសកម្ម។ ជនសង្ស័យម្នាក់នេះ កំពុងរត់គេចពីការចាប់ខ្លួនរបស់សមត្ថកិច្ច។

បច្ចុប្បន្នជន សង្ស័យទាំង២នាក់នេះ ត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។

អត្ថបទដែលជាប់ទាក់ទង