ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ ប្រកាសយកពន្ធគយលើប្រទេសដៃគូពាណិជ្ជកម្ម១៤ ក្នុងនោះកម្ពុជា៣៦%
(ភ្នំពេញ)៖ ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥នេះ បានសម្រេចយកពន្ធគយបដិការលេីប្រទេស ដៃគូពាណិជ្ជកម្មចំនួន១៤ ក្នុងនោះរួមមាន៖ កម្ពុជា៣៦%, ឥណ្ឌូណេស៊ី៣២%, ថៃ៣៦%, មីយ៉ាន់ម៉ា៤០%, ឡាវ៤០%, ម៉ាឡេស៊ី២៥%, បង់ក្លាដែស៣៥%, ជប៉ុន២៥%, សាធារណរដ្ឋកូរ៉េ២៥%, ទុយនេស៊ី២៥%, កាហ្សាក់ស្ថាន២៥%, អាហ្វ្រិកខាងត្បូង៣០%, ស៊ែប៊ី ៣៥%, បូស្នៀ និងហឺហ្សេហ្គោវីណា ៣០%។
អត្រាពន្ធថ្មីនេះនឹងចាប់ផ្តេីមចូលជាធរមាននៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ នេះយោងតាមប្រភពពី White House៕