សាលារៀនចំនួន៤៨៨ ក្នុងខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ ព្រះវិហារ កោះកុង និងពោធិ៍សាត់ ត្រូវបានផ្អាក

ភ្នំពេញ៖ សាលារៀនចំនួន៤៨៨ ក្នុងខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ ព្រះវិហារ កោះកុង និង​ពោធិ៍សាត់ ត្រូវបានផ្អាកដំណើរការសិក្សា។ នេះបើតាមការប្រកាសរបស់ក្រសួងអប់រំនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥។

អ្នកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗថា វិធានការនេះ គឺដើម្បីរក្សាសុវត្ថិភាពសិស្ស និងបុគ្គលិកអប់រំផងដែរ។ ជាមួយគ្នានេះ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ សាលារៀនចំនួន៤កន្លែងត្រូវបានបិទទ្វារ ក្រោយទាហានថៃផ្លោងគ្រាប់កាំភ្លើងធំចូលចំណុចកូនដំរី និងច១ ស្រុកវាលវែងខេត្តពោធិ៍សាត់។

គួរជម្រាបដែរថា គិតត្រឹមថ្ងៃទី២៦ ខែកក្កដា ពលរដ្ឋ​ចំ​នួន​ ៣៥​ ៨២៩នាក់​ នៅ​ខេត្ត​ឧត្តរមានជ័យ​ ព្រះវិហារ​ បន្ទាយមានជ័យ​ និង​ពោធិ៍សាត់​ ត្រូវបាន​ភៀសខ្លួនទៅ​ទីតាំង​សុវត្ថិភាព​។​​ ក្នុងនោះខេត្ត​ឧត្តរមានជ័យ​ មាន​ពលរដ្ឋ​ ៦​៥៧៧គ្រួសារ​ ស្មើ​២៣​ ៣២៨នាក់,​ ព្រះវិហារ​ មាន​៣​ ១១២គ្រួសារ​  ស្មើ​នឹង​ ១០​ ៤២០នាក់,​ បន្ទាយមានជ័យ​ មាន​៥២៤គ្រួសារ​ ស្មើ​នឹង​ ១​ ៨៨០នាក់​ និង​ខេត្ត​ពោធិ៍សាត់​ ៩៤គ្រួសារ​ ស្មើនឹង​ ២០១នាក់​៕

អត្ថបទដែលជាប់ទាក់ទង