យ៉ាងហោចណាស់ប្រជាពលរដ្ឋ ២៤០០គ្រួសារ ត្រូវបានជម្លៀសចេញពីតំបន់ គ្រោះថ្នាក់មកទីមានសុវត្ថិភាព ក្រោយការវាយប្រហារដោយយោធាថៃ

(ភ្នំពេញ)៖ ក្រោយការវាយប្រហារដោយភាគីថៃមកលើកម្ពុជា កាលពីព្រឹកថ្ងៃទី២៤ កក្កដា ២០២៥ បានបង្កផលលំបាក ទុក្ខវេទនា ដល់ប្រជាពលរដ្ឋប្រមាណ ១ ៥០០គ្រួសារ ក្នុង ១២ភូមិ ៣ឃុំ នៃស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែល​រស់នៅក្បែតំបន់ ប្រឈមកំពុងមានជម្លោះប្រដាប់អាវុធរវាងកងទ័ពកម្ពុជា-ថៃ នៅតំបន់ប្រាសាទ​តា​មាន់ ប្រាសាទតាក្របី និងថ្មដូន បានជម្លៀសចេញពីតំបន់ គ្រោះថ្នាក់ មកទីទួល​សុវត្ថិភាព ដោយសុវត្ថិភាពអស់ហើយ។

សរុបរួម ជនភៀសសឹកមកពីតំបន់ផ្សេងទៀតផង មានប្រមាណជាង ២ ៤០០គ្រួសារ ដែលកំពុងស្ថិតនៅទីទួលសុវត្ថិភាពទាំងអស់តាមបណ្តាស្រុក ក្នុងខេត្តឧត្តរមានជ័យ។ នេះតាមឯកឧត្តម ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យ ៕

អត្ថបទដែលជាប់ទាក់ទង