កូរ៉េខាងជើង សង្ឃឹមកម្ពុជា-ថៃ នឹងសម្រេចបានសន្តិភាព និងស្ថិរភាពយូរអង្វែង
ថ្ងៃទី២ ខែសីហា អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើង សង្ឃឹមថា កម្ពុជា និងថៃ នឹងសម្រេចបានសន្តិភាព និងស្ថិរភាពយូរអង្វែងក្នុងតំបន់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន KCNA។
កូរ៉េខាងជើង បានជំរុញឱ្យកម្ពុជា និងថៃ ដោះស្រាយជម្លោះ, ពង្រឹងទំនុកចិត្តផ្នែកនយោបាយ និងផ្តល់តម្លៃដល់កិច្ចសហប្រតិបត្តិការទ្វេភាគី។
ការលើកឡើងរបស់ក្រសួងការបរទេសកូរ៉េខាងជើងបែបនេះ ធ្វើឡើងក្រោយកម្ពុជា និងថៃ បានឯកភាពលើបទឈប់បាញ់ ក្រោយជម្លោះប្រដាប់អាវុធនៅព្រំដែនរយៈពេល ៥ថ្ងៃ។ ជម្លោះមួយនេះ កើតមានដោយសារកងទ័ពថៃ បានឈ្លានពានកម្ពុជា កាលពីថ្ងៃទី២៤-២៨ ខែកក្កដា ឆ្នាំ២០២៥ ៕