សម្តេចតេជោ ហ៊ុន សែន៖ មានលទ្ធភាពជាច្រើន ដែលកងទ័ពថៃ អាចប្រើកម្លាំងយោធាវាយមកលើកម្ពុជា នៅវេលាយប់នេះ, ខ្ញុំត្រូវប្រចាំការរួមបញ្ជាកងទ័ព ២៤ម៉ោងលើ២៤ម៉ោង

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានលើកឡើងថា យោងតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងការពារជាតិមុននេះបន្តិច
បានបង្ហាញថា មានលទ្ធភាពជាច្រើនដែលកងទ័ពថៃ អាចប្រើកម្លាំងយោធាវាយមកលើកម្ពុជានៅវេលាយប់នេះ។

ជាមួយនឹងការបញ្ជាក់បែបនេះ សម្តេចបានអះអាងថា សម្តេចមិនអាចដឹកនាំប្រជុំព្រឹទ្ធសភានៅព្រឹកថ្ងៃទី៤ ខែសីហា ស្អែកនេះបានទេ បើទោះមានការប្រយុទ្ធ ឬគ្មានការប្រយុទ្ធគ្នាក៏ដោយ ព្រោះខ្ញុំត្រូវប្រចាំការរួមបញ្ជាកងទ័ព២៤ម៉ោងលើ២៤ម៉ោងបន្តទៀត។

តាមបណ្តាញសង្គម សម្តេចតេជោ ហ៊ុន សែន​ បានលើកឡើងដូច្នេះថា៖ «ដោយសភាពការណ៍បែបនេះ ខ្ញុំមិនអាចដឹកនាំប្រជុំព្រឹទ្ធសភានៅព្រឹកថ្ងៃទី៤ ខែសីហា ស្អែកនេះបានទេ បើទោះមានការប្រយុទ្ធ ឬគ្មានការប្រយុទ្ធគ្នាក៏ដោយ ព្រោះខ្ញុំត្រូវប្រចាំការរួមបញ្ជាកងទ័ព២៤ម៉ោងលើ២៤ម៉ោងបន្តទៀត។ ដូចនេះការប្រជុំព្រឹទ្ធសភា ត្រូវប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម អ៊ុច បូរិទ្ធ អនុប្រធានទី១នៃព្រឹទ្ធសភា»។

អត្ថបទដែលជាប់ទាក់ទង