អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេស៖ មេបញ្ជាការរងអាវុធហត្ថខេត្តសៀមរាបម្នាក់ ដែលប្រើហិង្សាលើស្ត្រីនៅខារ៉ាអូខេ ស្ថិតក្រោមត្រួតពិនិត្យ និងចាត់វិធានការណ៍តាមច្បាប់

(ភ្នំពេញ)៖ ឧត្តមសេនីយ៍ត្រី អេង ហ៉ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ករណីមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តសៀមរាប ឈ្មោះ ចាន់ ឃុង បានប្រើហិង្សាលើស្ត្រី នៅខារ៉ាអូខេ កាលពីយប់មិញនេះ មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បាននិងកំពុងធ្វើការត្រួតពិនិត្យ ដើម្បីសុំគោលការណ៍ចាត់វិធានការណ៍បន្ត។

តាមសេចក្តីរាយការណ៍ បានឱ្យដឹងថា ក្រុមជនសង្ស័យបានប្រើហិង្សាលើស្រ្តីដែល​រងរបួស​ផ្ទៃ​មុខ​ និង​ភ្នែក​ក្នុង​បន្ទប់​ខារ៉ា​អូខេ​មួយ​កន្លែង​នៅ​បឹងកក់​ ខណ្ឌ​ទួលគោក​ កាល​យប់​រំលង​អាធ្រាត្រ​ថ្ងៃ​ទី​៧​ ឈាន​ចូល​ថ្ងៃ​ទី​៨​ ខែ​សីហា​ ឆ្នាំ​ ២០២៥​៕

អត្ថបទដែលជាប់ទាក់ទង