ប្រជាពលរដ្ឋភៀសសឹកនៅតាមមណ្ឌលសុវត្ថិភាព ក្នុងខេត្តព្រះវិហារ ចាប់ផ្តើមវិលត្រឡប់ទៅលំនៅដ្ឋានវិញហើយ
(ខេត្តព្រះវិហារ)៖ ប្រជាពលរដ្ឋភៀសសឹកនៅតាមមណ្ឌលសុវត្ថិភាពផ្សេងៗក្នុងខេត្តព្រះវិហារ តាំងពីល្ងាចមិញនិងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ត្រូវបានបន្តចាកចេញទៅលំនៅដ្ឋានវិញជាបណ្តើរៗហើយ ក្រោយពីលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។