សេចក្តីថ្លែងការណ៍ ស្តីពីដំណោះស្រាយបទឈប់បាញ់រវាងប្រទេសកម្ពុជា និងថៃ

លោក Marco Rubio រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក
ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥

សហរដ្ឋអាមេរិកស្វាគមន៍កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅនៅថ្ងៃនេះ នាទីក្រុងកូឡាឡាំពួរ ថាជាជំហានដ៏សំខាន់ឆ្ពោះទៅមុខក្នុងការពង្រឹងការរៀបចំបទឈប់បាញ់ និងការបង្កើតយន្តការក្រុមសង្កេតការណ៍អាស៊ាន។ លោកប្រធានាធិបតី Trump និងខ្ញុំ រំពឹងថារដ្ឋាភិបាលនៃប្រទេសកម្ពុជា និងប្រទេសថៃ នឹងគោរពយ៉ាងពេញលេញនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការបញ្ចប់ជម្លោះនេះ។

យើងនៅតែដឹងគុណចំពោះនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម សម្រាប់ការដឹកនាំរបស់គាត់ និងសម្រាប់ការធ្វើជាម្ចាស់ផ្ទះនៃដំណើរការបទឈប់បាញ់ ដែលជាលទ្ធផលផ្ទាល់នៃឆន្ទៈរបស់គាត់ ក្នុងការសហការរៀបចំកិច្ចប្រជុំពិសេសថ្ងៃទី 28 ខែកក្កដា ជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយជម្លោះនេះ។ យើងទន្ទឹងរង់ចាំការគាំទ្រដល់ប្រទេសម៉ាឡេស៊ី អាស៊ាន និងប្រទេសទាំងពីរ នៅពេលដែលដំណើរការនេះឈានទៅមុខ។

On Ceasefire Deal Between Cambodia and Thailand
PRESS STATEMENT
MARCO RUBIO, SECRETARY OF STATE
August 7, 2025

The United States welcomes the General Border Committee meeting today in Kuala Lumpur as an important step forward in solidifying the ceasefire arrangement and establishing the ASEAN observation mechanism. President Trump and I expect the governments of Cambodia and Thailand to fully honor their commitments to end this conflict.

We remain grateful to Malaysian Prime Minister Anwar Ibrahim for his leadership and for hosting the ceasefire process, a direct result of his willingness to co-organize with the United States the July 28 Special Meeting to address the conflict. We look forward to supporting Malaysia, ASEAN, and both countries as this process moves forward.

អត្ថបទដែលជាប់ទាក់ទង