ហឹប​ដាក់វិញ្ញាសា​​សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​បានដឹកដល់តាម​បណ្ដា​រាជធានី​-ខេត្ត ហើយ

ដោយគិតត្រឹមម៉ោង១៣និង៣០នាទីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ហឹប​ដាក់វិញ្ញាសា​​សម្រាប់​ដំណើរ​ការ​សំណេរ​នៃ​ការ​​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ សម័យ​ប្រឡង នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥នេះ ត្រូវ​បាន​ដឹក​ជញ្ជូន​ទៅ​រក្សា​ទុក​នៅតាម​រដ្ឋបាល​សាលា​​រាជធានី-ខេត្ត​​ ប្រកប​ដោយ​សុវត្ថិភាព​។

ក្នុង​ដំណើរ​ការ​នៃ​ការ​ទុក​ដាក់​ហឹប​វិញ្ញាសា​នេះ​ ​មានការ​ចូលរួម​ពិនិត្យ​យ៉ាង​ហ្មត់​ចត់​ដោយ​​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់ពី​សំណាក់ ​​គណៈមេ​ប្រយោគ គណៈកម្មការ​អប្បមាទ​ទូទាំង​ប្រទេស អនុគណៈកម្មការអប្បមាទទូទាំង​ប្រទេស ព្រមទាំងអង្គភាពប្រឆាំងអំពើពុករលួយ ​អាជ្ញាធរ​ដែនដី​ពាក់ព័ន្ធ ដើម្បី​រក្សា​បាន​នូវ​ស្តង់​ដា​នៃ​ការ​ប្រឡង​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់។

អត្ថបទដែលជាប់ទាក់ទង