សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី៨ នៃការដាក់បញ្ចូល រឿងអ៉ីណាវ បុស្សិបា ក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោករបស់អង្គការយូណេស្កូ
(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែតុលានេះ បានបង្ហោះសារអបអរសាទរ ខួបលើកទី៨ នៃការដាក់បញ្ចូល រឿងអ៉ីណាវ បុស្សិបា ក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោករបស់អង្គការយូណេស្កូ នៅទីក្រុងប៉ារីស ប្រទេសបារាំង (ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ – ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥)
«កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប»៕

