ពលរដ្ឋក្មេងចាស់ និងកុមារតូចៗ ជាង២៥០គ្រួសារ នៅភូមិព្រៃចាន់ ត្រូវបានជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព ដើម្បីគេចពីការបាញ់ប្រហាររបស់ទាហានថៃ

(បន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋក្មេងចាស់ និងកុមារតូចៗ សរុបចំនួន២៥៥គ្រួសារ រស់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ទីដែលទាហានថៃបើកការបាញ់ប្រហារជាង១០០គ្រាប់ មកលើភូមិឋានរបស់ជនស៉ីវិលកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ត្រូវបានជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព ដើម្បីគេចពីការបាញ់ប្រហារដ៏ឃោឃៅនេះ។

អាជ្ញាធរខេត្តបន្ទាយមានជ័យ បានឲ្យដឹងនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថា ប្រជាពលរដ្ឋភូមិព្រៃចាន់ សរុបទាំង២៥៥គ្រួសារ ត្រូវបានភៀសសឹកចេញទៅកាន់កន្លែងមានសុវត្ថិភាពនាវត្តចាន់ស៊ីនា ភូមិណាកាឆាយ ឃុំកូប។ ប្រពលរដ្ឋនៅចំណុចតំបន់១ ភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ក៏បានភៀសសឹកផងដែរ មកកាន់ចំណុចកណ្តាលភូមិដើម្បីសុវត្ថិភាព។

ក្នុងស្ថានភាពបែបនេះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងក្រុមការងារបានសម្របសម្រួល ផ្តល់ទីស្នាក់ ស្បៀង និងសម្ភារបឋម។ ចំណែកអាជ្ញាធរមានសមត្ថកិច្ច និងសប្បុរសជននានា បានទៅសួរសុខទុក្ខពលរដ្ឋភៀសសឹកនៅវត្តចាន់សី ដោយផ្តល់អំណោយបន្ទាន់មួយចំនួនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង