អគ្គស្នងការដ្ឋាននគរបាលជាតិ ចុះពិនិត្យទីតាំងមួយកន្លែងសង្ស័យពាក់ព័ន្ធបទល្មើស Online Scam នៅក្រុងបាវិត ខេត្តស្វាយរៀង
(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងជំនាញរបស់ក្រុមប្រតិបត្តិការជំនាញទី១ អនុវត្តតាមផែនការប្រតិបត្តិការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) របស់គណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្រ្កាបបទល្មើសគ្រប់ប្រភេទ នៃក្រសួងមហាផ្ទៃ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន កំពុងចុះត្រួតពិនិត្យទីតាំងមួយកន្លែង ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់-ក្រុងបាវិត ខេត្តស្វាយរៀង សង្ស័យជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ប្រតិបត្តិការនេះដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ព្រំ សន្ធរ និងលោកឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ព្រមទាំងមានកសរសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តស្វាយរៀងផងដែរ៕
