យោធាថៃបានបើកការបាញ់ប្រហារ មកកងកម្លាំងកម្ពុជានៅព្រលានថ្ម ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ
វេលាម៉ោងប្រមាណ ១៤:១៥នាទី យោធាថៃបានបើកការបាញ់ប្រហារ មកកងកម្លាំងកម្ពុជានៅព្រលានថ្ម ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅក្នុងហេតុការណ៍បាញ់ប្រហារនោះទាហានថៃបានប្រើប្រាស់ប្រភេទកាំភ្លើងដៃ កាំភ្លើងយន្ត B៤០ និងត្បាល់៦០។ ភ្លាមៗនោះកងកម្លាំងកម្ពុជា បានទាក់ទងទៅភាគីថៃឱ្យបញ្ឈប់ការបាញ់មកលើកងកម្លាំងកម្ពុជាជាបន្ទាន់ ព្រោះភាគីកម្ពុជាមិនបានបាញ់តបទេ។ ក្រោយមកកម្លាំងយោធាថៃបញ្ឈប់ ការបាញ់នៅវេលាម៉ោង ១៤:៣២នាទីរសៀល។
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥
At approximately 02:15 PM, Thai military forces initiated an attack against the Cambodian forces at Prorlean Thmar area in Choam Kshant District, Preah Vihear Province. During the incident, Thai soldiers used handguns, machine guns B40, and 60mm mortars. Cambodian forces promptly contacted the Thai side to immediately cease firing on the Cambodian forces, as the Cambodian side did not retaliate. Subsequently, Thai military forces stopped firing at 02:32 PM.