សហភាពអឺរ៉ុប អំពាវនាវដល់កម្ពុជា-ថៃ ឱ្យរក្សាភាពអត់ធ្មត់ខ្ពស់បំផុត និងវិលត្រឡប់ទៅរកសេចក្តីថ្លែងការណ៍រួម

(ភ្នំពេញ)៖ ស្ថាប័នទទួលបន្ទុកកិច្ចការបរទេសរបស់សហភាពអឺរ៉ុប (EEAS) នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ បានចេញសេចក្ដីថ្លែងការណ៍ ទាក់ទិននឹងជម្លោះដោយប្រដាប់អាវុធ រវាងប្រទេសកម្ពុជា-ថៃ ស្តីពីការប៉ះទង្គិចគ្នា ដោយប្រដាប់អាវុធជាថ្មីរវាងកម្ពុជា-ថៃជាថ្មីនេះ គឺជាការកើនឡើងនូវអរិភាព។

សហភាពអឺរ៉ុប អំពាវនាវដល់ប្រទេសទាំងពីរ ឱ្យរក្សាភាពអត់ធ្មត់ខ្ពស់បំផុត និងវិលត្រឡប់ទៅរកសេចក្តីថ្លែងការណ៍រួម ដែលបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា ក៏ដូចជាវិធានការកសាងទំនុកចិត្ត ដែលបានកំណត់នៅក្នុងនោះ។

សហភាពអឺរ៉ុបត្រៀមខ្លួនរួចជាស្រេច ដើម្បីគាំទ្រវិធានការនានា ដែលភាគីទាំងពីរបានព្រមព្រៀងគ្នា ក្នុងគោលបំណងកាត់បន្ថយភាពតានតឹង រួមទាំងសកម្មភាពមនុស្សធម៌ និងការបោសសំអាតមីនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង