យោធាអាមេរិក វាយប្រហារលើទូកសង្ស័យដឹកគ្រឿងញៀន ២គ្រឿង សម្លាប់មនុស្ស៥នាក់ថែមទៀត

(វ៉ាស៊ីនតោន)៖ យោធាអាមេរិក នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែធ្នូ បានឱ្យដឹងថាខ្លួនបានដឹកនាំការវាយប្រហារលើទូក ២គ្រឿងសង្ស័យដឹកគ្រឿងញៀន ក្នុងតំបន់ប៉ាស៊ីហ្វិកភាគខាងកើត ដោយសម្លាប់មនុស្ស ៥នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X ទីបញ្ជាការយោធាអាមេរិកភូមិភាគខាងត្បូងបានគូសបញ្ជាក់ដូច្នេះថា «គិតជាសរុបមានភេរវករគ្រឿងញៀនជាបុរស៥នាក់ត្រូវបានសម្លាប់ អំឡុងសកម្មភាពនេះ ក្នុងនោះ៣នាក់នៅលើទូកទី១ និង២នាក់នៅលើទូកទី២ ហើយមិនមានយោធាអាមេរិកណាម្នាក់រងរបួសនោះទេ»។

បើតាមតួលេខប្រកាសដោយរដ្ឋបាលលោក ដូណាល់ ត្រាំ គិតចាប់តាំងពីដើមខែកញ្ញាមក យោធាអាមេរិកបានវាយប្រហារលើទូកសង្ស័យដឹកគ្រឿងញៀន ២៨គ្រឿង នៅក្នុងតំបន់សមុទ្រ Caribbean និងមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងកើត ដោយសម្លាប់មនុស្ស ១០៤នាក់៕

អត្ថបទដែលជាប់ទាក់ទង