រដ្ឋបារបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានប្តឹងទីក្រុងចំនួនពីរនៃរដ្ឋកាលីហ្វ័រញ៉ាដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ បន្ទាប់ពីការរកឃើញមានប្រើប្រាស់ឧស្ម័នធម្មជាតិ និងឧបករណ៍បំពុលបរិយាកាសផ្សេងទៀត
រដ្ឋបារបស់ប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ បានប្តឹងទីក្រុងចំនួនពីរនៃរដ្ឋកាលីហ្វ័រញ៉ាដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ បន្ទាប់ពីការរកឃើញមានប្រើប្រាស់ឧស្ម័នធម្មជាតិ និងឧបករណ៍បំពុលបរិយាកាសផ្សេងទៀតក្នុងការសាងសង់សំណង់អគារថ្មី។
យោងតាមសារព័ត៌មានរ៉យទ័រ ពាក្យបណ្តឹងនេះគឺជាការវាយប្រហារចុងក្រោយរបស់រដ្ឋបាលអាមេរិកដឹកនាំដោយគណបក្សសាធារណៈរដ្ឋរបស់លោក ដូណាល់ ត្រាំ លើគោលនយោបាយថាមពលស្អាតដែលគណបក្សប្រជាធិបតេយ្យតែងតែលើកស្ទួយនោះ ក្នុងការស្វែងរកការទប់ទល់នឹងការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។
គួរឱ្យដឹងផងដែរថា រដ្ឋកាលីហ្វ័រញ៉ាជាតំបន់មូលដ្ឋានរបស់គណបក្សប្រជាធិបតេយ្យដ៏រឹងមាំមួយ ដែលមានគោលនយោបាយប្រែប្រួលអាកាសធាតុដ៏ខ្លាំងក្លាបំផុតក្នុងពិភពលោក។
តែយ៉ាងណា គណបក្សសាធារណរដ្ឋ រួមទាំងប្រធានាធិបតី លោក ត្រាំ ជាច្រើនឆ្នាំមកនេះ បានវាយប្រហារលើកិច្ចខិតខំប្រឹងប្រែងរបស់គណបក្សប្រជាធិបតេយ្យនៅក្នុងតំបន់ ដើម្បីកំណត់នូវការប្រើប្រាស់ឧបករណ៍នានាក្នុងការដំណើរការថាមពលឧស្ម័នហ្គាស។
ក្នុងពាក្យបណ្តឹងបានលើកឡើងថា៖«ការហាមប្រាមឧស្ម័នធម្មជាតិមិនត្រឹមតែកំណត់ការបាចសាចកម្ទេចកម្ទីលើអ្នករស់នៅរដ្ឋកាលីហ្វ័រញ៉ាប៉ុណ្ណោះទេ ថែមទាំងខុសច្បាប់ផងដែរ»។
ទោះបីយ៉ាងណា ចាប់តាំងពីឆ្នាំ២០១៩មក ទីក្រុងជាច្រើនរបស់សហរដ្ឋអាមេរិកបានអនុម័តច្បាប់រឹតបន្តឹងការតភ្ជាប់ជាមួយឧស្ម័នធម្មជាតិ។ តុលាការឧទ្ធរណ៍រដ្ឋសហព័ន្ធក្នុងឆ្នាំ ២០២៣ បានសម្រេចថាទីក្រុង Berkeley នៃរដ្ឋកាលីហ្វ័រញ៉ា មិនអាចអនុវត្តការហាមឃាត់ឧស្ម័នធម្មជាតិឆ្នាំ២០១៩ របស់ខ្លួនបានឡើយ៕