កម្លាំងនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនបុរសម្នាក់មកសួរនាំ សង្ស័យពាក់ព័ន្ធករណីចាប់ជម្រិតមនុស្ស ខណៈមនុស្ស២នាក់ទៀតកំពុងរត់គេចខ្លួន
(ព្រះសីហនុ)៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនបុរសម្នាក់មកសួរនាំ សង្ស័យពាក់ព័ន្ធករណីចាប់ជម្រិតមនុស្ស ខណៈមនុស្ស២នាក់ទៀតកំពុងរត់គេចខ្លួន។
លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងនៅល្ងាចថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦នេះថា ពាក់ព័ន្ធករណីដេញចាប់ប្រតាយប្រតប់គ្នា នៅច្រកចេញផ្លូវល្បឿនលឿន គីឡូម៉ែត្រលេខ១១៤ វេលាម៉ោងប្រហែល២រសៀលនេះ ហេីយបានបើករថយន្តរត់គេចខ្លួន បច្ចុប្បន្នសមត្ថកិច្ច បាននាំខ្លួនបុរសម្នាក់យកមកសួរនាំហើយ។
ជាមួយគ្នានេះ ដេីម្បីធានាបានប្រសិទ្ធភាពនៃការស៊េីបអង្កេត ស្រាវជ្រាវ និងស្វែងរកមុខសញ្ញាពាក់ព័ន្ធករណីខាងលេីនេះ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សំណូមពរដល់សាធារណជនជួយសហការ និងផ្តល់ព័ត៌មាន ឬអត្តសញ្ញាណ និងភិនភាគ ពាក់ព័ន្ធដូចមានក្នុងរូបភាពស្រាប់ មកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ តាមរយៈទូរស័ព្ទលេខ៖
* 0977780008 (ភាសាខ្មែរ)
* 011526677 (English)
* 011506677 (中文)
* 011516677 (中文)។
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នឹងមានការលើកទឹកចិត្តហើយសង្ឃឹមថា នឹងទទួលបាននូវកិច្ចសហការប្រកបដោយប្រសិទ្ធភាព៕
