គិតត្រឹមថ្ងៃទី០៧ ខែមករានេះ មានជនភៀសសឹកជាង១.៦ម៉ឺននាក់បន្ថែមទៀត វិលត្រឡប់ទៅលំនៅឋានវិញ ខណៈនៅសល់ជាង១៨ម៉ឺននាក់ កំពុងបន្តស្នាក់នៅជំរំ

(ភ្នំពេញ)៖ សេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ បានឲ្យដឹងថា គិតត្រឹមម៉ោង៦ព្រឹក ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៦នេះ មានជនភៀសសឹក១៦.៧៥៦នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ដែលមកដល់ពេលនេះ មានជនភៀសសឹកសរុបប្រមាណ៤សែន៦ម៉ឺននាក់ហើយ បានវិលត្រឡប់ទៅលំនៅឋានវិញ ក្នុងចំណោមជនភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ ហើយបច្ចុប្បន្នមានជនភៀសសឹក ១៨៦.៧៦០នាក់ កំពុងបន្តស្នាក់នៅជំរំ។

អត្ថបទដែលជាប់ទាក់ទង