អ្នកឧកញ៉ា ម៉ុង ឬទ្ធី អំពាវនាវឱ្យអ្នកមានធនធាន ងាកមកបង្កើតរោងចក្រផលិតចំណីសត្វ ដើម្បីឱ្យកសិករមានទីផ្សារ សម្រាប់លក់កសិផល

(ព្រះសីហនុ)៖ អ្នកឧកញ៉ា ម៉ុង ឬទ្ធី បានអំពាវនាវឱ្យអ្នកមានធនធាន ងាកមកបង្កើតរោងចក្រផលិតចំណីសត្វ ដើម្បីបើកទីផ្សារឱ្យបានកាន់តែច្រើន ឱ្យកសិករមានទីផ្សារលក់កសិផល ដើម្បីឱ្យតម្លៃចំណីសត្វ ទាំងសត្វលើគោក និងសត្វក្នុងទឹកមានតម្លៃទាប ដែលអាចឱ្យកសិករយកទៅចិញ្ចឹមបានដោយតម្លៃប្រកួតប្រជែងជាមួយនឹងប្រទេសជិត។

ការអំពាវនាវបែបនេះ របស់ អ្នកឧកញ៉ា ម៉ុង ឬទ្ធី បានធ្វើឡើងនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅក្នុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្លឹបអ្នកកាសែតកម្ពុជា នៅក្រុមហ៊ុន អិម ភីក អេស៊ីអិមស៊ី ក្រុមហ៊ុន វិនិយោគទុនដំណាំដូងប្រេង និងតំបន់អភិវឌ្ឍន៍ ឧកញ៉ា ម៉ុង (កែវផុស) ដែលស្ថិតនៅខេត្ដព្រះសីហនុ។

អ្នកឧកញ៉ា ម៉ុង ឬទ្ធី បានបញ្ជាក់ថា សម្រាប់វិស័យកសិកម្ម គឺមានការខិតខំប្រឹងប្រែខ្លាំងណាស់ ដើម្បីកែប្រែពីការពឹងគេឱ្យមកធ្វើជាម្ចាស់ការ ហើយក៏សូមកោតសើរដល់កសិករ ត្រូវតែបង្កើតការដាំដំណាំ និងការចិញ្ចឹមសត្វឱ្យបានកាន់តែច្រើនបន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង