កងទ័ពអាកាសកាតា បាញ់ទម្លាក់យន្ដហោះចម្បាំង ២គ្រឿង ហោះចេញមកពីអ៉ីរ៉ង់

(ដូហា)៖ ក្រសួងការពារជាតិកាតា បានឱ្យដឹងថាកងទ័ពអាកាសរបស់ខ្លួន បានបាញ់ទម្លាក់យន្ដហោះចម្បាំង២គ្រឿងដែលហោះចេញមកពីអ៉ីរ៉ង់កាលពីថ្ងៃចន្ទ ទី២ ខែមីនា ឆ្នាំ២០២៦ បន្ទាប់ពីអ៉ីរ៉ង់បានវាយប្រហារលើរោងចក្រឧស្ម័នក្នុងប្រទេសអារ៉ាប់មួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងការពារជាតិកាតាបានបញ្ជាក់ដូច្នេះថា «កងទ័ពអាកាសកាតាបានបាញ់ទម្លាក់ដោយជោគជ័យយន្ដហោះចម្បាំង SU24 ២គ្រឿង ដែលហោះចេញមកពីអ៉ីរ៉ង់»។ កងទ័ពអាកាសកាតា ក៏បានបាញ់ស្កាត់បំផ្លាញដោយជោគជ័យផងដែរមីស៊ីលបាលិស្ទីគ ៧គ្រាប់ តាមរយៈប្រព័ន្ធការពារដែនអាកាស និងស្ទាក់បំផ្លាញដ្រូន៥គ្រឿងដោយកងទ័ពអាកាស និងកងទ័ពជើងទឹកកាតា។

ប៉ុន្តែក្រសួងការពារជាតិកាតា មិនបានបញ្ជាក់លម្អិតពីជោគវាសនារបស់ពីឡុតនៃយន្ដហោះចម្បាំង SU24 ទាំង២គ្រឿងខាងលើនោះទេ៕

 

 

អត្ថបទដែលជាប់ទាក់ទង