អង្គការសិទ្ធិមនុស្ស៖ ជនស៊ីវិលស្លាប់លើស ១ ០០០នាក់ហើយ ក្នុងសង្គ្រាមនៅអ៊ីរ៉ង់

តួលេខចុងក្រោយបំផុតពីក្រុមសិទ្ធិមនុស្សបានបង្ហាញថា គិតត្រឹមរសៀលថ្ងៃពុធទី៤ខែមីនា តួលេខជនស៊ីវិលបាត់បង់ជីវិតក្នុងសង្គ្រាមនៅប្រទេសអ៊ីរ៉ង់ បានកើនលើស ១ ០០០នាក់ហើយ។

តាមការផ្សាយរបស់ BBC ដែលបានទិន្នន័យពីក្រុមសិទ្ធិមនុស្សមានមូលដ្ឋាននៅសហរដ្ឋអាមេរិក (HRANA), ជនស៊ីវិលចំនួន ១ ០៩៧នាក់ហើយ ត្រូវបានសម្លាប់ បើគិតចាប់តាំងពីថ្ងៃទី២៨ខែកុម្ភៈមក។

ក្នុងនោះគេដឹងថា ហេតុការណ៍សម្លាប់មនុស្សដ៏រន្ធត់មួយ បានកើតឡើងនៅសាលារៀនក្នុងតំបន់ Minab ភាគខាងត្បូង ដែលអ៊ីស្រាអែលវាយប្រហារសម្លាប់មនុស្ស១៥៣នាក់ មានទាំងកុមារផងដែរ។

សម្រាប់ទិន្នន័យរបស់ HRANA, ក្នុងចំណោមមនុស្សស្លាប់ទាំង១ ០៩៧នាក់ គឺមាន១៨១នាក់ជាកុមារអាយុក្រោម១០ឆ្នាំ ហើយបើនិយាយពីជនស៊ីវិលរងរបួសវិញ គឺមាន ៥ ៤០២នាក់ បូករួមទាំងកុមារប្រមាណ១០០នាក់ផងដែរ៕

ប្រភព៖ BBC

អត្ថបទដែលជាប់ទាក់ទង