ក្រសួងមហាផ្ទៃ៖ ពលរដ្ឋភៀសសឹក ១៣៤នាក់បន្ថែមទៀត បានវិលត្រឡប់ទៅលំនៅឋានវិញ, ពលរដ្ឋភៀសសឹកនៅសល់ ៣៦ ៥៨៩នាក់

(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦នេះ បានឲ្យដឹងថា គិតចាប់ពីម៉ោង ៦ព្រឹក ថ្ងៃទី១៥ ដល់ម៉ោង៦ព្រឹក ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦នេះ មានប្រជាពលរដ្ឋភៀសសឹក ១៣៤នាក់បន្ថែមទៀត បានវិលត្រឡប់ទៅលំនៅឋានវិញ។ ដូច្នេះក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន ៤ម៉ឺននាក់ មានជាង ៦សែន ១ម៉ឺននាក់ ស្មើ ៩៤ភាគរយ បានវិលត្រឡប់ទៅលំនៅឋានវិញ។

ពលរដ្ឋភៀសសឹកបន្តស្នាក់នៅជំរំមានចំនួន ៣៦ ៥៨៩នាក់ទៀត (ស្រី្ត ១៨.៩៦៤នាក់ និងកុមារ ១២.២៧៤នាក់) ពុំទាន់អាចវិលទៅលំនៅឋានវិញ។ ការភៀសសឹកទ្រង់ទ្រាយធំបែបនេះ បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទាំងផ្នែកមុខរបរ សុខុមាលភាព សាធារណៈ សិទ្ធិលំនៅឋាន ជាពិសេសសិទ្ធិទទួលបានការសិក្សារបស់កុមារ និងប៉ះទង្គិចផ្លូវចិត្តដ៏គួរឲ្យព្រួយបារម្ភ។

ជាងនេះទៅទៀតពលរដ្ឋភៀសសឹកខ្លះ វិលដល់ភូមិករមែន ប៉ុន្តែត្រូវបង្ខំចិត្តស្នាក់នៅក្នុងជំរុំបណ្ដោះអាសន្នជាថ្មីទៀត ដោយសារផ្ទះសំបែងបានខូចខាតខ្ទេចរាបដល់ដី និងពោរពេញដោយសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះរបស់យោធាថៃ៕

ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ៖

អត្ថបទដែលជាប់ទាក់ទង