អបអរសាទរ! កម្ពុជា ឈ្នះមេដាយប្រាក់ដំបូង ក្នុងព្រឹត្តិការណ៍កីឡាលើឆ្នេរខ្សាច់អាស៊ី នៅចិន

(ភ្នំពេញ)៖ កម្ពុជា ដណ្ដើមបានមេដាយប្រាក់ ១គ្រឿងហើយ ដោយកីឡាការិនីទ្រីយ៉ាត្លុង ម៉ាហ្គ មរតក ហ្គារ៉ាប៊ិឌៀន ក្នុងព្រឹត្តិការណ៍កីឡាលើឆ្នេរខ្សាច់អាស៊ី លើកទី៦ នាទីក្រុង Sanya សាធារណរដ្ឋប្រជាមានិតចិន នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦។

យោងតាមមន្ដ្រីប្រតិភូកីឡាឆ្នេរខ្សាច់កម្ពុជា មេដាយប្រាក់ដំបូងដែលរកបានដោយកីឡាការិនីសញ្ជាតិខ្មែរ-បារាំងខាងលើ ដណ្ដើមបានលើវិញ្ញាសា Aquathlon Individua។

សូមរំឮកថា កីឡាការិនីជម្រើសជាតិទ្រីយ៉ាត្លុងកម្ពុជា ម៉ាហ្គ មរតក ហ្គារ៉ាប៊ិឌៀន ក៏ជាអតីតម្ចាស់មេដាយមាសកីឡាស៊ីហ្គេម លើកទី៣២ កាលពីឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង