ទណ្ឌិត៣០០នាក់ ត្រូវបានផ្ទេរពីពន្ធនាគារខេត្តកណ្តាល ទៅឃុំនៅមណ្ឌលអប់រំកែប្រែទី៤ ដើម្បីកាត់បន្ថយភាពចង្អៀតណែន
ជនជាប់ឃុំចំនួន៣០០នាក់ ត្រូវបានផ្ទេរពីពន្ធនាគារខេត្តកណ្ដាល ទៅឃុំបន្តនៅមណ្ឌលអប់រំកែប្រែទី៤ ដែលស្ថិតនៅឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ដើម្បីកាត់បន្ថយភាពចង្អៀតណែន និងលើកកម្ពស់លក្ខខណ្ឌរស់នៅរបស់ ជនជាប់ឃុំ។ ប្រតិបត្តិការផ្ទេរ និងដឹកជញ្ជូនជនជាប់ឃុំនេះ ត្រូវបានធ្វើឡើង នៅទៀបភ្លឺ ថ្ងៃទី២៤ ខែមេសា។ នេះបើតាមការចុះផ្សាយរបស់អគ្គនា យកដ្ឋានពន្ធនាគារ។
អគ្គនាយកដ្ឋានពន្ធនាគារ ជឿថា បន្ទាប់ពីផ្ទេរទៅឃុំនៅនៅមណ្ឌលអប់រំកែប្រែទី៤ ទណ្ឌិតទាំងនោះ នឹងទទួលបានឱកាសការអប់រំកែប្រែ និងស្តារនីតិសម្បទា ព្រមទាំងទទួលបានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងមុខរបរ ដើម្បីត្រៀមខ្លួនក្លាយជាពលរដ្ឋល្អ នៅពេលត្រលប់ចូលក្នុងសហគមន៍វិញ បន្ទាប់ពីអនុវត្តន៍ទោសចប់៕
