នាវា​ផ្ទុក​យន្តហោះបារាំង​​ ដើរដោយថាមពល​នុយ​ក្លេ​អ៊ែរ​​ ទៅ​ជិតសមុទ្រ​ក្រហម​ ​ក្បែរច្រក Hormuz

ក្រុម​នាវា​ផ្ទុកយន្តហោះ​របស់​បារាំង​ កំពុង​ធ្វើ​ដំណើរ​ទៅ​ភាគខាងត្បូង​នៃព្រែក​ជីក​ស៊ុយអេ (Suez) ចូល​ទៅ​ក្នុង​សមុទ្រក្រហម ដើម្បីត្រៀម​​សម្រាប់បេសកកម្ម​​​មិន​ប្រាកដ​ប្រជា​នាពេល​អនាគត ​ដែល​ជាផ្នែកមួយ​នៃផែនការ​បារាំង-អង់គ្លេសសម្រាប់ច្រក​សមុទ្រ​ហ័រមូស​ (Hormuz)។ នេះ​បើ​យោងតាមកងកម្លាំងប្រដាប់អាវុធបារាំង​​លើក​ឡើង​កាលពីថ្ងៃពុធ​។

យោង​តាម​សារព័ត៌មាន ABC ផ្សាយ​ថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ​២០២៦ នាវាផ្ទុកយន្តហោះ Charles de Gaulle ដើរ​ដោយថាមពលនុយក្លេអ៊ែរ រួម​ទាំង​មាន​នាវា​អមដំណើរ ​ផ្លាស់​ប្តូរ​​ទីតាំង​ឆ្ពោះ​ទៅ​​ភាគខាងត្បូង​ព្រែក​ជីកស៊ុយអេ​ គឺជាដំណាក់កាល​ចុងក្រោយ​នៃការដាក់ពង្រាយ​នាវា​នៅមជ្ឈិមបូព៌ា ​ដែល​ជា​ប្រកាសលើក​ដំបូងដោយ​ប្រធានា​ធិបតីបារាំង លោក​ អេម៉ានូអែល ម៉ាក្រុង​ (Emmanuel Macron) ក្នុងសុន្ទរកថាតាមទូរទស្សន៍​នៅថ្ងៃទី០៣ ខែមីនា មួយ​ថ្ងៃ​ មុន​ពេលអ៊ីរ៉ង់​បិទច្រកសមុទ្រ​ Hormuz ។

នាវា Charles de Gaulle របស់​បារំាង។ រូបភាព៖ EN.Com

ការផ្លាស់ប្តូរទៅភាគខាងត្បូងនៃ​ព្រែកជីកស៊ុយអេ ​នាំ​ឱ្យនាវា​ផ្ទុកយន្តហោះ​តែ​មួយគត់របស់បារាំង​ខិតទៅ​ជិតចំណុចប្រសព្វ​នៃឈូង​សមុទ្រពែរ្ស ​ជាកន្លែង​​ដែល​​ប្រេងមួយភាគប្រាំ​របស់ពិភពលោក​​តែង​ឆ្លងកាត់ តែ​អ៊ីរ៉ង់​បិទ​ចរាចរណ៍ពាណិជ្ជកម្ម ចាប់តាំងពីដើមខែមីនា ដើម្បី​ដាក់​សម្ពាធ​​ឲ្យ​​​សហរដ្ឋអាមេរិក​​​បោះបង់​ការ​ធ្វើសង្គ្រាម​​ប្រឆាំង​អ៊ីរ៉ង់​​។

លោក Guillaume Vernet អ្នក​នាំពាក្យរបស់​ប្រធានសេនាធិការ​កងកម្លាំង​ប្រដាប់អាវុធបារាំងប្រាប់ទីភ្នាក់​ងារ​សារព័ត៌មាន AP ថា៖ « ដំណើរ​ឆ្ពោះ​ទៅភាគខាងត្បូង​នៃ​ព្រែក​ជីក Suez គឺជារឿង​ថ្មីសម្រាប់​យើង។ តាមភូមិសាស្ត្រ វានៅជិតច្រក​សមុទ្រ Hormuz ជាង ដូច្នេះ​នឹងអាចឱ្យយើងឆ្លើយតបបានលឿនជាង​មុន ពេល​មាន​លក្ខខណ្ឌណាមួយ​​ដែល​ត្រូវបានបំពេញ»។

​យ៉ាង​ណា លោក Vernet សង្កត់ធ្ងន់ថា៖ « សន្តិសុខ​ពហុ​ជាតិ​សាស្រ្ត​នៅ​ច្រក​ Hormuz បង្កើត​ឡើងដោយ​ប្រទេសបារាំង ចក្រភពអង់គ្លេសនិងប្រទេសជាង ៥០ប្រទេសនឹង​មិនចាប់ផ្តើមប្រតិបត្តិការទេ រហូត​ដល់​កម្រិតពីរ​ត្រូវ​បាន​លុប​ចោល​​​ ​ដូច​ជា​ការគំរាមកំហែងដល់ការដឹកជញ្ជូន​ត្រូវតែ​បន្ថយ​ ហើយឧស្សាហកម្ម​សមុទ្រ​ត្រូវតែធានាឱ្យបានគ្រប់គ្រាន់​ដើម្បីប្រើប្រាស់ច្រកសមុទ្រ»។

លោក​បន្ថែម​​ថា ប្រតិបត្តិការណាមួយ​កើត​ឡើង​នឹងតម្រូវឱ្យមានការ​ព្រមព្រៀងពីប្រទេសជិតខាង។

លោកមានប្រសាសន៍ថា៖ « សព្វថ្ងៃនេះ ច្រកសមុទ្រ Hormuz ជាប់គាំងដោយសារ​តែការគំរាមកំហែង ហើយការធានា​​ចំពោះ​សុវត្ថិភាពគឺខ្ពស់ណាស់។ គ្មាន​កប៉ាល់ណាមួយ​នឹងធ្វើឱ្យដំណើរ​ទៅ​កន្លែង​​គ្រោះថ្នាក់​នោះទេ»។

គួរ​បញ្ជាក់​ថា ប្រតិបត្តិការរបស់​បារាំងគឺខុសពីគម្រោងសេរីភាពឬ «Project Freedom» ជាបេសកកម្មអម​ដំណើរ​របស់​សហរដ្ឋអាមេរិក​ចាប់ផ្តើមកាលពីថ្ងៃអាទិត្យ ទាញការបាញ់ប្រហារ និងការគំរាម​កំហែង​ពីអ៊ីរ៉ង់ ទោះ​បី​ជា​មាន​បទឈប់បាញ់នៅថ្ងៃទី ៨ ខែមេសា។

លោក Vernet និយាយថា៖ « វាជាបេសកកម្មមួយដែលខុសពី​បេសកកម្មរបស់សហរដ្ឋអាមេរិក។ ផែនការ​បារាំង-អង់គ្លេសគឺ​ជា​ការ​ការពារ និងស្របតាមច្បាប់អន្តរជាតិ​»៕

អត្ថបទដែលជាប់ទាក់ទង