សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញដល់ទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន ប្រកបដោយសុវត្ថិភាព
(ហ្វីលីពីន)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នៅរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញដល់អាកាសយានដ្ឋាន MCIA General Aviation (Gen-Av) ទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន ប្រកបដោយសុវត្ថិភាព។
ការអញ្ជើញដល់អាកាសយានដ្ឋាន MCIA General Aviation (Gen-Av) ទីក្រុងសេប៊ូ របស់សម្តេចនាយករដ្ឋមន្ត្រី មានការទទួលស្វាគមន៍ពីសំណាក់លោក Francisco Tiu Laurel Jr. រដ្ឋមន្ត្រីកសិកម្មហ្វីលីពីន។