សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយ ប្រធានាធិបតីឥណ្ឌូនេស៊ី, នាយករដ្ឋមន្ត្រីម៉ាឡេស៊ី, នាយករដ្ឋមន្ត្រីសិង្ហបុរី, នាយករដ្ឋមន្ត្រីឡាវ និងអគ្គលេខាធិការក្រសួងការបរទេស នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា មុនចូលរួមពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨
(ហ្វីលីពីន)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦នេះ បានឆ្លៀតជួបពិភាក្សាក្រៅផ្លូវការជាមួយលោក Prabowo Subianto ប្រធានាធិបតីឥណ្ឌូនេស៊ី, លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី, លោក Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី, លោក Sonexay Siphandone នាយករដ្ឋមន្ត្រីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងលោក U Hau Khan Sum អគ្គលេខាធិការក្រសួងការបរទេស នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា មុនចូលរួមពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ៕
