កម្លាំងចម្រុះរាជធានីភ្នំពេញ ចុះបង្ក្រាបទីតាំងលួចប្រពឹត្តបទល្មើស Online Scames នៅសណ្ឋាគារសូហូ៨៥ ក្នុងខណ្ឌពោធិ៍សែនជ័យ រកឃើញជនសង្ស័យ៦១នាក់

(ភ្នំពែញ)៖ ក្រុមការងារចម្រុះរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យរដ្ឋបាល ទីតាំងអគារខុនដូរ អ៊ែក ស៊ីក និង សណ្ឋាគារ សូហូ ៨៥ ស្ថិតនៅភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រកឃើញជនសង្ស័យចំនួន ៦១នាក់ និងដកហូតបានវត្ថុតាងមួយចំនួន។

កម្លាំងចម្រុះនេះដឹកនាំដោយគណៈបញ្ជាការរាជធានីភ្នំពេញលោក ហ៊ុន សុរិទ្ធី, លោក ឃ្លាំង ហួត, លោក ឯក ឃុនខឿន, លោក អ៉ឹមរ៉ន ហាស្សាន់ , លោក ពេញ ភារម្យ និងលោកស្រី គិមា វិច្ឆិកាល អភិបាលរងរាជធានីភ្នំពេញ ដឹកនាំសម្របសម្រួលដោយលោក សេង ហៀង, លោក ចើង ជើងគ័ង, លោក ថង សំណាង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យរដ្ឋបាលទីតាំងអគារខុនដូរ អ៊ែក ស៊ីក និង សណ្ឋាគារ សូហូ ៨៥ ស្ថិតនៅភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្រោយក្រុមការងារបានចុះប្រព្រឹត្តបត្តិការត្រួតពិនិត្យរកឃើញ ជនសង្ស័យចំនួន ៦១នាក់( ស្រី ០៦នាក់) ជនសង្ស័យគ្មានលិខិតឆ្លងដែនចំនួន ៤២នាក់ និង ជនសង្ស័យ, ចំនួន ១៥នាក់ ជាប់ពាក់ព័ន្ធការរក្សាទុកសម្ភារប្រព្រឹត្តិបទល្មើស Online Scams, សង្ស័យចំនួន ០៤នាក់ទៀត ជាប់ពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន។

សម្ភារៈសង្ស័យដូចខាងក្រោម៖ កំព្យូរទ័រយួរដៃចំនួន ៤៨គ្រឿង, ទូរស័ព្ទដៃចំនួន ៤៦៨គ្រឿង, ម៉ូនីទ័រលើតុចំនួន ៣២គ្រឿង, CPU ចំនួន ១០គ្រឿង, ថេប្លែតចំនួន ០១គ្រឿង និងស៊ីមកាតទូរស័ព្ទបរទេសមួយចំនួន។

ក្រុមការងារសម្រេចប្រគល់វត្ថុតាងខាងលើប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង