មន្ត្រីជំនាញផាកពិន័យរថយន្តធុនធ្ងន់ ២គ្រឿង ក្រោយ​រកឃើញ​ដឹក​លើស​ទម្ងន់រហូតដល់ ៥៤តោន

ក្រុមការងារជញ្ជីងចល័តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នាយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យរថយន្តដឹកទំនិញធុនធ្ងន់ចំនួន ២គ្រឿង នៅក្នុងខេត្តក្រចេះ និងរកឃើញថាបានផ្ទុកលើសទម្ងន់កំណត់យ៉ាងច្រើន។

តាមប្រភពពីមន្ត្រីជំនាញបានឲ្យដឹងថា រថយន្តទី១ ដឹកខ្សាច់មានទម្ងន់សរុប ៩៩តោន ផ្ទុកលើសទម្ងន់កំណត់ចំនួន ៥៤តោន។ ចំណែករថយន្តទី២ ដឹកជ័រ បានផ្ទុកលើសទម្ងន់កំណត់ចំនួន ៤៦តោន។

ក្រោយពីត្រួតពិនិត្យរកឃើញថា រថយន្តទាំងពីរបានដឹកលើសទម្ងន់កំណត់ មន្ត្រីជំនាញបានផាកវិន័យជាសាច់ប្រាក់ តាមនីតិវិធីច្បាប់ ដើម្បីទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កំណត់ ដែលជាមូលហេតុបង្កឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។

ក្រសួងសាធារណការ និងដឹកជញ្ជូន បន្តអំពាវនាវដល់ក្រុមហ៊ុន និងម្ចាស់យានយន្តដឹកជញ្ជូនទាំងអស់ឲ្យគោរពតាមច្បាប់ និងផ្ទុកទំនិញតាមទម្ងន់កំណត់ ដើម្បីចូលរួមថែរក្សាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងការពារអាយុកាលផ្លូវថ្នល់៕

 

អត្ថបទដែលជាប់ទាក់ទង