បុរស​ម្នាក់​រត់​ឆ្លងផ្លូវ​មិន​មើល​ឆ្វេង​ស្ដាំ​ ត្រូវ​ឡានបុ.ក​ស្លា.ប់ ​តៃកុង​ដាក់​មេ​ប្រូច​ចោល​បាត់

ខេត្តបាត់ដំបង​ ៖ បុរស​ម្នាក់​បាន​ដេក​ដួល​ស្លាប់​យ៉ាង​រន្ធត់ ​នៅ​ក្នុង​ថ្លុកឈាម​នៅ​កណ្ដាល​ថ្នល់ ដោយសារ​រថយន្ត​ធុន​ធ្ងន់​បុក​ពេល​គាត់​ព្យាយាម​រត់​ឆ្លងថ្នល់ កាលពី​វេលា​ម៉ោង​៦ ​និង​២០​នាទី​យប់ថ្ងៃ​ទី​០៨ កក្កដា នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ភូមិ​កកោះ ឃុំ​កកោះ ស្រុក​មោងឫស្សី រីឯ​អ្នកបើកបរ​រថយន្ត​បាន​ចុះ​រត់​ចោល​រថយន្ត​ភ្លាម​ៗ​ដែរ ​។

របាយការណ៍​មន្ត្រី​ចរាចរណ៍​បាន​ឲ្យ​ដឹង​ថា រថយន្ត​បង្ក​ម៉ាក HYUNDAI ប្រភេទ ដឹក​ទំនិញ ពណ៌​ស ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 3E–4005 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ បាន​រត់គេច​ខ្លួន ក្រោយ​បង្ក​គ្រោះថ្នាក់​។

មន្ត្រី​ចរាចរណ៍​ដែល​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា រថយន្ត​នេះ​ បើកបរ​ពី​ទិស​ខាងជើង​ ឆ្ពោះទៅ​ខាងត្បូង លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ បាន​បុក​អ្នក​ថ្មើរជើង​ម្នាក់​​ដែល​គាត់​កំពុង​ព្យាយាម​រត់​ឆ្លងកាត​ថ្នល់ ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន បណ្ដាល​ឲ្យ​ដួល​បោក​ក្បាល​ស្លាប់​នៅ​លើ​ថ្នល់​យ៉ាង​រន្ធត់​ក្នុង​ថ្លុក​ឈាម​។

ជន​រង​គ្រោះ ឈ្មោះ ហាច ខុ​ម ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​ផ្អៀង ឃុំ​កកោះ ស្រុក​មោងឫស្សី​។ ក្រោយ​ធ្វើការ​វាស់វែង​មន្ត្រី​ចរាចរណ៍ បាន​យករ​យន្ត​បង្ក​ទៅ​កាន់​ស្នងការ​ខេត្ត​ហើយ ដើ​ម្ប​រង់ចាំ​ដោះស្រាយ​ត​ឆ​ម​នីតិវិធី​ ៕

អត្ថបទដែលជាប់ទាក់ទង