កម្លាំងសមត្ថកិច្ចខេត្តកោះកុង បង្ក្រាបទីតាំង Online Scams នៅស្រុកគិរីសាគរ ឃាត់ខ្លួនជាង១០០នាក់

(កោះកុង)៖ កម្លាំងសមត្ថកិច្ចខេត្តកោះកុង ដឹកនាំដោយលោកស្រី ឈី វ៉ា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង ក្រោមការសម្របសម្រួលពីលោក ស៉ិន វិសុទ្ធ ព្រះរាជអាជ្ញារង បានចុះបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams នៅចំណុចទីតាំងខាងលិចស្តារលីត ស្ថិតក្នុងភូមិពាមកាយ ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង។

ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានឃាត់ខ្លួនជនបរទេសជាង១០០នាក់ និងបានដកហូតវត្ថុតាងបម្រើឱ្យឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រួមមានសម្ភារ និងថវិកាមួយចំនួន។

បច្ចុប្បន្នកម្លាំងជំនាញកំពុងបន្ដនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង