សមត្ថកិច្ចស្រុកបសេដ្ឋ ឃាត់ខ្លួនក្មេងទំនើងដើរយប់៦ក្រុម សរុប១៣នាក់ ក្នុងនោះមានព្រះសង្ឃ ៣អង្គ

កម្លាំងសមត្ថកិច្ចខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១៥ បានធើ្វការល្បាត ត្រួ​ត​ពិ​និត្យក្នុងភូមិសាស្រ្ដ ឃាត់ខ្លួនក្រុមក្មេងដើរដាច់យ​ប់ប្រ​សេចប្រសាចតាមដងផ្លូវសា​ធា​រណៈ​ ចំនួន៦ក្រុម សរុប ១៣​អង្គ/នា​ក់​ ម៉ូតូ៨គ្រឿង ក្នុងនោះមានសង្ឃ​ ៣​អង្គ​បានដើរចេញដើរលេងពេលយប់។

ដោយអនុវត្តតាមបទបញ្ជាដឹកនាំយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ដឹកនាំដោយ លោកវរសេនីយ៍ឯក ចន សុភីត អធិការនគរបាលស្រុក បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ១៥ឃុំ ចុះល្បាត និងរឹតបន្តឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ស្របតាមគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព»។

ប្រតិបត្តិការនេះធើ្វឡើងកាលពីថ្ងៃទី២ ខែសី​ហា ឆ្នាំ២០២៦​ កំលាំងជំនាញនៃអ​ធិ​ការដ្ឋានស្រុកបសេដ្ឋធ្វើការត្រួ​ត​ពិ​និត្យ និង ឃាត់ក្រុមក្មេងដើរដាច់យ​ប់ប្រ​សេចប្រសាចតាមដងផ្លូវសា​ធា​រណៈ​ ចំនួន៦ក្រុមសរុប ១៣​អង្គ/នា​ក់​ ម៉ូតូ៨គ្រឿង (ក្នុងនោះសង្ឍ​ ៣​អង្គ​)​៖ ក្រុមទី១ ២នាក់ ម៉ូតូ១គ្រឿង ឃាត់នៅចំណុចផ្លូវលេខ១៤៥ ស្ថិតក្នុងភូមិត្រពាំងខ្យង ឃុំទួលអំពិល, ក្រុមទី២ ៣នាក់ ម៉ូតូ២គ្រឿង ឃាត់នៅចំណុចផ្លូវលេខ១៤៥ ភូមិត្រពងខ្យង ឃុំទួលអំពិល, ក្រុមទី៣ ១នាក់ ម៉ូតូ១គ្រឿង ឃាត់នៅ ចំណុចផ្លូវលេខ១៤៥ ក្នុងភូមិត្រពងខ្យង ឃុំទួលអំពិល ឈ្មោះ​ ហូ ទីវ ប្រុស ១៥ឆ្នាំ នៅភូមិត្រពាំងយួន ឃុំខ្វាវ ស្រុកសំរោ​, ក្រុមទី៤ ១នាក់ ម៉ូតូ១គ្រឿង

ឃាត់នៅចំណុចប្រឡាយ ភូមិត្រពាំងទន្លាប់ ឃុំទួល​អំពិល, ក្រុមទី៥ ៥នាក់ ម៉ូតូ២គ្រឿងឃាត់ចំណុចលើផ្លូវកៅស៊ូ ភូមិក្រសាំងតាគង់ ឃុំនិទាន ,ក្រុមទី៦ ១នាក់ ឃាត់នៅផ្លូវកៅ​ស៊ូ ភូមិក្រសាំងតាគង់ ឃុំនិទាន ឈ្មោះ ងឿន តាំងអ៊ួយ​ ប្រុស ២៧​ឆ្នាំ​ ភូមិដីក្រហម ឃុំនិទាន​។

ចំពោះមុខសញ្ញាក្មេង៦ក្រុម យកម​កសួរនាំនិងស្រាវ​ជ្រាវរកករណី​ពា​ក់ព័ន្ធ​អញ្ជើញអាណាព្យាបាលម​ក​ធ្វើកិច្ចសន្យាអប់រំ​ កោសក់​ ដក​ហូ​ត​ម៉ូតូរក្សាទុករយៈពេល​៩០​ថៃ្ង​ ចំ​ណែ​កសង្ឃ​៣អង្គ​ ដែលលួច​ចេញពីវត្ដ​ដើរ​លេ​ង​ប្រាកចាក​និងខុសច្បាប់ព្រះវិន័យសង្ឃប្រគល់ជូនការិ​យា​ល័យធម្មការនិងសាសនាចំណា​ត់​ការ​៕

អត្ថបទដែលជាប់ទាក់ទង